• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកាត់បន្ថយ៣០%នៃពន្ធលើប្រាក់ចំណូលរបស់សហគ្រាស

នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ សេចក្ដីសម្រេចចិត្តលេខ១១៦ឆ្នាំ២០២០របស់រដ្ឋ សភាវៀតណាមនីតិកាលទី១៤ស្ដីពីការកាត់បន្ថយពន្ធលើប្រាក់ចំណូល របស់សហគ្រាសបានចូលជាធរមានជាផ្លូវការ។ នេះជាព័ត៌មានល្អណាស់ ចំពោះមជ្ឈដ្ឋានសហគ្រាសដែលកំពុងជួបប្រទះនឹងការលំបាកជាច្រើន ដោយសារវិបត្តិ Covid-19។
 
ក្របខ័ណ្ឌមុខសញ្ញាដែលត្រូវបានកាត់បន្ថយពន្ធតាមសេចក្ដីសម្រេចចិត្តនេះ ត្រូវតែមានប្រាក់ចំណូលក្នុងមួយឆ្នាំមិនហួសពី២០០ពាន់លានដុង ហើយការកាត់បន្ថយពន្ធនេះ ត្រឹមតែបានអនុវត្តលើប្រាក់ចំណូល ក្នុងឆ្នាំ ២០២០តែប៉ុណ្ណោះ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បាន ចាត់ទុកថា៖
 
“ការកាត់បន្ថយ៣០%នៃពន្ធលើប្រាក់ចំណូលរបស់សហគ្រាសលើកនេះ ចំពោះសហគ្រាសខ្នាតតូច គឺរួមចំណែកជួយឧបត្ថម្ភដល់ពួកគេដើម្បី ជំនះពុះពារលើដំណាក់កាលដ៏លំបាកនេះដោយសារវិបត្តិ Covid-19 ជួយ សម្រួលដល់សហគ្រាសខ្នាតតូចនិងមីក្រូសម្ចៃទុនដើម្បីអភិវឌ្ឍផលិតកម្ម អាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង ក្លាយទៅជាសហគ្រាសខ្នាត ធំជាង ដើម្បីរួមវិភាគទានសម្រាប់ថវិការរដ្ឋវិញនាពេលខាងមុខផងដែរ”។
 
គួរបញ្ជាក់ថា ការអនុវត្តសេចក្ដីសម្រេចចិត្តខាងលើនឹងបន្ថយការ ប្រមូលថវិការដ្ឋឆ្នាំ២០២០ប្រមាណ ២៣ពាន់ ពាន់លានដុង (ស្មើនឹង៩៩២ លានដុល្លាអាមេរិក)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top