
នេះគឺជាគោលដៅនៃវិស័យផលនេសាទ ដែលត្រូវ បានលោកTruong Dinh Hoe អគ្គលេខាធិការសម្ព័ន្ធសមាគមន៍កែច្នៃនិងនាំចេញ ផលនេសាទវៀតណាម លើកឡើងនៅក្នុងកិច្ចប្រជុំដំណើរការផែនការផ្នែកបង្កង ឆ្នាំ២០១៩ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅខេត្ត Soc Trang។
ក្នុងឆ្នាំ២០១៩ វិស័យផលនេសាទវៀតណាម នឹងបន្តសម្រេចបាននូវទំហំនាំ ចេញចំនួន១០ ពាន់លាន ដុល្លាអាមេរិក ដែលក្នុងនោះទំហំនាំចេញបង្កងមានចំនួន ៤,២ពាន់លានដុល្លាអាមេរិក។ នេះគឺជាគោលដៅនៃវិស័យផលនេសាទ ដែលត្រូវ បានលោកTruong Dinh Hoe អគ្គលេខាធិការសម្ព័ន្ធសមាគមន៍កែច្នៃនិងនាំចេញ ផលនេសាទវៀតណាម លើកឡើងនៅក្នុងកិច្ចប្រជុំដំណើរការផែនការផ្នែកបង្កង ឆ្នាំ២០១៩ កាលពីថ្ងៃទី១៣ ខែមីនា នៅខេត្ត Soc Trang។
រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀត ណាមលោក Nguyen Xuan Cuong បានចាត់ទុកថា ទំហំនាំចេញចំនួន៤,២ពាន់ លានដុល្លាអាមេរិកនោះ គឺគោលដៅខ្ពស់ហើយជាការសាកល្បងធំមួយចំពោះ ផ្នែកបង្កងក្នុងឆ្នាំ២០១៩ ព្រោះថាគោលដៅនេះកើនឡើងប្រមាណ១០%បើប្រៀប ធៀបនឹងគោលដៅនៃឆ្នាំទៅមិញ។ លោករដ្ឋមន្រ្តីនថ្លែងថា៖
“ឆ្នាំនេះយើងខិតខំប្រឹងប្រែងនាំចេញបរិមាណបង្កងចំនួន៧៨០ពាន់តោន ពោលគឺបរិមាណ កើនតែ៣%ប៉ុណ្ណោះ ខណៈដែលតម្លៃកើន១០%។ ដោយហេតុ នេះ យើងត្រូវឆ្លៀតយកបច្ចេកវិទ្យា ប្រព័ន្ធម៉ាស៊ីននិងការគ្រប់គ្រង ដើម្បីបង្កើត ឡើងតម្លៃខ្ពស់បំផុត។ ចំណុចមួយទៀតគឺទីផ្សារ ទន្ទឹមនឹងការបន្តធ្វើអាជីវកម្ម ទីផ្សារប្រពៃណីដូចជា EU អាមេរិក ជប៉ុន ចិន នោះ គឺយើងត្រូវបើកទូលាយ ទីផ្សាររហូតដល់ទៅមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកទៀតផង”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម