• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិទ្យុសម្លេងវៀតណាមប្រារព្ធពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើត (៧ កញ្ញា)


ពិធីសម្ដែងសិល្បៈអបអរសាទរធពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើត (៧ កញ្ញា)
 

វិធីរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥- ៧ កញ្ញា  ២០២០) ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនារសៀលថ្ងៃទី ៦ ខែកញ្ញា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ ៥៨ វិថី Quan Su ទីក្រុងហាណូយ។ កម្មវិធីនេះត្រូវបានផ្សាយបន្តផ្ទាល់តាមបណ្តាញទូរទស្សន៍  និងបណ្ដាញវិទ្យុ VOV TV, VTC1, VTC3, VTC8, VTC9,VOV1, VOV2 VTC Now, VTC.vn, VOV media។
 
អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានវត្តមាន នាយករដ្ឋមន្រ្តី លោកNguyen Xuan Phuc លេខាគណៈកម្មាធិការបក្ស ទីក្រុងហាណូយ លោក Vuong Dinh Hue ថ្នាក់ដឹកនាំស្ថាប័ន ក្រសួងមួយចំនួនទៀត និងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេស៖ កម្ពុជា ឡាវ គុយបា ឥណ្ឌា និងឥណ្ឌូនេស៊ី ។
 
វិទ្យុសម្លេងវៀតណាមបានផ្សាយជាផ្លូវការនៅវេលាមោងម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥។ ក្នុងរយៈពេល ៧៥ កន្លងទៅវិទ្យុសម្លេងវៀតណាមជានិច្ចកាលបានរួមដំណើរជាមួយប្រជាជាតិ បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងទៅ វិទ្យុសម្លេងវៀតណាមបានរីកចម្រើនគ្រប់ជ្រុងជ្រោយ។ នាគ្រាដំបូង វិទ្យុសម្លេងវៀតណាមបានផ្សាយសម្លេងតែប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ វិទ្យុសម្លេងវៀតណាមបានបង្កើតប៉ុស្តិ៍ទូរទស្សន៍ កាសែតអេឡិចត្រូនិក និងកាសែតបោះពុម្ភ។ ទន្ទឹមនឹងនេះ វិទ្យុសម្លេងវៀតណាមបានក្លាយជាទីភ្នាក់ងារផ្សព្វផ្សាយពហុរូបភាព ហើយមានកម្មវិធីឯកទេសជាច្រើនទៀត ពោលគឺមានកម្មវិធីផ្សាយជាភាសាជនជាតិចំនួន ១៣  និងកម្មវិធីផ្សាយជាភាសាបរទេស និងភាសាវៀតណាមចំនួន ១៣ ដើម្បីផ្សព្វផ្សាយព័ត៌មានជូនសាធារណៈជននៅក្នុង និងក្រៅប្រទេស ។ ពិតណាស់ថា វិទ្យុសម្លេងវៀតណាមបានបញ្ជាក់នូវតួនាទីជាទីភ្នាក់ងារបញ្ចេញមតិដ៏សំខាន់ឈានមុខរបស់ប្រទេសជាតិ ហើយជាសម្លេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព ប្រកបដោយភាពជិតស្និទ្ធិ ជឿទុកចិត្តរវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិផងដែរ"។
 
ចំណែកអគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានថ្លែងថា៖ “ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងទៅ ដើម្បីពង្រីកប្រពៃណីដ៏ត្រចះត្រចង់នោះ សមូហភាព កម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ សិល្បៈករ សិល្បការិនី និងបុគ្គលិកនៃវិទ្យុសម្លេងវៀតណាមបាន និងកំពុងខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតច្នៃ សកម្ម និងផ្លាស់ប្ដូរថ្មី ដើម្បី កសាងវិទ្យុសម្លេងវៀតណាម ឲ្យក្លាយទៅជាទីភ្នាក់ងារសារព័ត៌មានពហុរូបភាព ដ៏ខ្លាំងមាំមួនលើគ្រប់វិស័យ ព្រមទាំងរក្សាឋានៈជាទីភ្នាក់ងារសារព័ត៌មានឈានមុខគេរបស់បក្សនិងរដ្ឋ ជាស្ពានតភ្ជាប់មិត្តភាពរវាងវៀតណាម ជាមួយមិត្តភក្តិអន្តរជាតិ ក៏ដូចជា ជាវេទិកានៃការជឿទុកចិត្តរបស់ប្រជាជនផងដែរ”។
 
នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានប្រគល់កិត្តនាមវីរជននៃកងកំលាំងប្រជាជនជូនរងមហោស្រពវិទ្យុសម្លេងវៀតណាម; គ្រៀងឥស្សរិយយសពលកម្មថ្នាក់ឯកជូនវិទ្យុសម្លេង​វៀតណាម;  គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ឯកជូនគណកម្មការព្រឹត្តិការណ៍ - វិទ្យុសម្លេងវៀតណាម (VOV1); គ្រឿង​ឥស្សរិយយសពលកម្មថ្នាក់ឯកជូនគណកម្មការផ្សាយសម្លេងជាភាសាបរទេស- សំឡេងវៀតណាម (VOV5)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top