• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វប្បធម៌ធ្វើម្ហូបអាហារតភ្ជាប់វៀតណាមនិងឥណ្ឌា

នាថ្ងៃទី ៤ ខែសីហា មហោស្រពម្ហូបវៀតណាមបានបើក នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ ឥណ្ឌានៅទីក្រុង Noida រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។

មហោស្រពបានអូសបន្លាយរយៈពេល ២ ថ្ងៃនេះគឺស្ថិតក្នុងក្របខ័ណ្ឌនៃពិព័រណ៍សណ្ឋាគារ និងអាហារអន្តរជាតិឥណ្ឌា (IHE) ២០២៤។ ព្រឹត្តិការណ៍នេះ ដោយការិយាល័យពាណិជ្ជកម្ម - ស្ថានទូតវៀតណាមប្រចាំប្រទេសឥណ្ឌា សហការជាមួយសមាគមវប្បធម៌ធ្វើម្ហូបវៀតណាម ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietravel និងក្រុមហ៊ុនភាគហ៊ុនម្ហូបអាហារ Uniben សហការរៀបចំឡើង។

នៅថ្ងៃដំបូងនៃពិធីបុណ្យ មេចុងភៅបានរៀបចំនិងបង្ហាញមុខម្ហូបពិសេសរបស់វៀតណាមដូចជា ហ្វឺនិងកួងជាដើម។ មុខម្ហូបទាំងនេះមិនត្រឹមតែល្បីល្បាញដោយសាររសជាតិប្លែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីមរតកនិងរសជាតិដ៏សម្បូរបែបនៃម្ហូបអាហារវៀតណាមផងដែរ។

នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ គណៈរៀបចំពិព័រណ៍វៀតណាមបានបន្តឧទ្ទេសនាមមុខម្ហូបរបស់ប្រទេសជាតិ ដល់អាជីវកម្មក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន។ នេះជាឱកាសសម្រាប់ភ្ញៀវទទួលបានបទពិសោធន៍មុខម្ហូបវៀតណាមល្បីៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា

បន្ទាប់ពីពិធីស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតី លោក José Raúl Mulino រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសទាំងពីរ បានដំណើរការជំនួបពិភាក្សា។

Top