នេះជាលើកទីមួយហើយ ដែលប្រទេសចំនួន ៤៨ មកពីទ្វីបទាំង ៥ បានប្រមូលផ្តុំ គ្នានៅរដ្ឋធានីហាណូយ ដើម្បីចូលរួមពិធីបុណ្យវប្បធម៌ និងសិល្បៈទ្រង់ទ្រាយធំ ដោយ បញ្ជាក់ពីឋានៈ និងតួនាតីនៃវប្បធម៌វៀតណាមក្នុងលំហូរសមាហរណកម្មអន្តរជាតិ។
“យើងធ្វើឱ្យវប្បធម៌មិនត្រឹមតែជាកម្លាំងពលំខាងក្នុងប៉ុណ្ណោះទេ ថែមទាំងជា ការតភ្ជាប់នៃកម្លាំងសាមគ្គីភាពអន្តរជាតិ កម្លាំងការចែករំលែកក្នុងគ្រោះមហន្តរាយ ធម្មជាតិ និងផលវិបាកនៃការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុដែលកំពុងបង្កឲ្យមានផលប៉ះពាល់ដល់មនុស្សគ្រប់រូប គ្រប់ជ្រុងជ្រោយ និងជាសកល។ ដូច្នេះហើយ យើងទាមទារឱ្យមានសាមគ្គីភាពអន្តរជាតិ លើកកម្ពស់ពហុភាគីនិយម និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងនោះមានការតភ្ជាប់គ្នាផ្នែកវប្បធម៌ផងដែរ”។
លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះលោកស្រី ង៉ោ ហ្វឿងលី លោកជំទាវអគ្គលេខាបក្ស តូ ឡឹម ដោយបានផ្ដួចផ្ដើមគំនិតដ៏ល្អប្រសើរ ដែលបាន រួម ចំណែកបង្កើតពិធីបុណ្យវប្បធម៌ពិភពលោកសម្រាប់ប្រជាពលរដ្ឋបានទស្សនានិងរីករាយ ទន្ទឹមនឹងនោះ ក៏មិនភ្លេចប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះធម្មជាតិ ហើយតាមរយៈកម្មវិធីនឹងបង្ហាញពីវប្បធម៌ដ៏ពោរពេញទៅដោយអត្តសញ្ញាណជាតិ រួមមានវប្បធម៌នៃការចែករំលែក វប្បធម៌នៃការជួយទំនុកបម្រុងគ្នាក្នុងទម្រង់ផ្សេងៗ ជាច្រើន ដែលត្រូវបានផ្ញើរទៅកាន់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារការ ប្រែប្រួលអាកាសធាតុ រួមទាំងគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។
បន្ទាប់ពីពិធីបើកគឺជាកម្មវិធីសិល្បៈពិសេសមួយដោយប្រធានបទ “ពណ៌ វៀតណាម - ចង្វាក់ពិភពលោក” ដោយមានការចូលរួមពីសិល្បករល្បីៗក្នុងស្រុក និងអន្តរជាតិជាច្រើន៕