• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វគ្គជម្រុះចុងក្រោយនៃ FIFA World Cup ២០២២៖ ដណ្ដើមបានជ័យជំនះដ៏សំខាន់ ក្រុមជម្រើសជាតិវៀតណាមនាំមកនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំងនៅថ្ងៃដំបូងនៃឆ្នាំថ្មី

នាយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាមរបស់គ្រូបង្វឹក លោក Park Hang-seo និងកូនសិស្សបានយកឈ្នះលើក្រុមជម្រើសជាតិចិនក្នុង លទ្ធផល ៣-១ នៅពហុកីឡដ្ឋានជាតិ My Dinh (ហាណូយ) ក្នុងក្របខណ្ឌការប្រកួត វគ្គជម្រុះចុងក្រោយនៃ FIFA World Cup ២០២២ ប្រចាំតំបន់អាស៊ី។
 

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ចុះទៅកាន់ទីលានដើម្បីអបអរសាទរនិងជូនអាំងប៉ាវចំពោះក្រុមបាល់ទាត់វៀតណាម។ (រូបថត៖ VFF)
 
ក្រុមជម្រើសជាតិវៀតណាមដណ្ដើមបានពិន្ទុដំបូងនៅចំថ្ងៃទី ១ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ (រូបថត៖ VOV)


ក្ដីសប្បាយរីករាយ សម្រាប់ក្រុមទាំងមូល ក៏ដូចជាអ្នកស្នេហា បាល់ទាត់វៀតណាម កាន់តែកើនឡើងជា ច្រើនដងទៀតនៅពេលដែលក្រុមជម្រើសជាតិវៀតណាមដណ្ដើមបានពិន្ទុដំបូងនៅចំថ្ងៃទី ១ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ អញ្ជើញទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិ My Dinh ភ្លាមៗបន្ទាប់ពីការ ប្រកួតបានបញ្ចប់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បាន ចុះទៅកាន់ទីលានដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់ក្រុមបាល់ទាត់វៀតណាម ហើយថ្លែងអំណរគុណដល់គ្រូបង្វឹក និងកីឡាករទាំងអស់ដែលបានប្រកួតអស់ពីកម្លាំង កាយចិត្តដើម្បីប្រទេសជាតិ ព្រមទាំងជូនពរឲ្យក្រុមបន្តទទួលបានជោគជ័យក្នុងឆ្នាំ ២០២២ផងដែរ។

ភ្លាមៗបន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិដណ្ដើមបានជ័យជំនះដ៏សំខាន់លើ ក្រុមជម្រើសជាតិចិន ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានលើក សរសើរ ចំពោះគ្រូបង្វឹកលោក Park Hang Seo ក្រុមបង្វឹកនិងកីឡាករទាំងអស់។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និង ស្មារតីសាមគ្គីភាព របស់ក្រុមដើម្បីបង្កើតឡើងជ័យជម្នះលើកដំបូងបំផុតនៃក្រុម បាល់ទាត់បុរសជម្រើសជាតិវៀតណាមលើក្រុមចិនក្នុងប្រវត្តិសាស្ត្រ ហើយនេះក៏ ជាជ័យជម្នះលើកដំបូងដោយមានលក្ខណៈជាប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទាត់ ជម្រើសជាតិអាស៊ីអាគ្នេយ៍មួយនៅក្នុងវគ្គជម្រុះជុំទី៣នៃ ការប្រកួតបាល់ទាត់ពិភព លោក - តំបន់អាស៊ីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top