នាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជុំទី
១៦ នៃការប្រកួត World Cup ៣-cushion carom billiards នៅ ទីក្រុង Ankara (ទួរគី) កីឡាករ Tran
Quyet Chien បានយកឈ្នះលើកីឡាករ Tran Thanh Luc ដោយលទ្ធផល ៥០ – ៣៩។ លទ្ធផលនេះមិនត្រឹមតែបានជួយ Tran Quyet Chien ចូលដល់វគ្គ
១/៤ នៃការប្រកួតកីឡាប៊ីយ៉ា ៣-band Carom World Cup នៅទីក្រុង
Ankara ប៉ុណ្ណោះទេ ថែមទាំងបានជួយលោកបង្កើតប្រវត្តិសាស្ត្រ
ក្លាយទៅជាកីឡាករវៀតណាមដំបូងគេដែលឈានដល់ចំណាត់ថ្នាក់ជើងឯក ក្នុងការប្រកួតកីឡាប៊ីយ៉ា3-cushion
billiards ពិភពលោក ។
សូមបញ្ជាក់ដែរថា
Tran Quyet Chien កើតនៅឆ្នាំ ១៩៨៤ នៅខេត្ត Ha
Tinh។ លោកគឺជាកីឡាករប៊ីយ៉ាវៀតណាមដំបូងគេដែលបានឈ្នះការប្រកួត World
Cupនៅទីក្រុងហូជីមិញនាឆ្នាំ ២០១៨៕