ព័ត៌មាន
លោក Pham Binh Minh ជួបសន្ទនាទ្វេភាគីក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៣

លោក Pham Binh Minh ជួបសន្ទនាទ្វេភាគី
ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៣
នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៣ (FMM-១៣) ដែលកំពុងប្រព្រឹត្តិទៅនៅ មីយ៉ាន់ម៉ានោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកាបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបទេសនៃបណ្ដាប្រទេស បារាំង Luxembourg ហុងគ្រី ហ្វាំងឡង់ និងរូម៉ានី។
នៅក្នុងជំនួបទាំងនេះ បណ្ដាប្រទេសបានស្នើឲ្យបង្កើន កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ក្នុងនោះមានការចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម រវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA)។ ស្ដីពីបញ្ហាសមុទ្រខាងកើត បណ្ដាប្រទេសបានចែករំលែកគោលជំហរ និងគោលការណ៍របស់វៀតណាម និងអាស៊ានអំពីការរក្សាសន្តិភាព ស្ថិរភាព សេរីនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិភាពនូវដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ហើយកសាង ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្ដែង និងប្រសិទ្ធភាពឲ្យបានឆាប់ៗ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង លោក Jean-Yves Le Drian ភាគីទាំងពីបានឯកភាពអនុវត្តរាល់យន្តការសហប្រតិបត្តិការទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមទិសយកចិត្តទុកដាក់ដល់ការវិនិយោគ ក្នុងគម្រោងការណ៍បៃតង និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស និងអឺរ៉ុប Luxembourg លោក Jean Asselborn លោក Pham Binh Minh បានឯកភាពរួមសហការអនុវត្តរាល់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម -Luxembourg នាឆ្នាំ២០១៨។ លោក Jean Asselborn បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងថានៈកាន់តែខ្ពស់របស់វៀតណាម នៅអឺរ៉ុបពីមួយថ្ងៃទៅមួយថ្ងៃ។
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស ហុងគ្រី លោក Peter Szijjarto ភាគីទាំងពីរបានពិភាក្សាទៅលើវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញនាំចេញរបស់ភាគីទាំងពីរ ក្នុងការទាក់ទងផ្ទាល់ជាមួយទីផ្សាររបស់គ្នាទៅវិញទៅមក។
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស ហ្វាំងឡង់ លោក Timo Soini ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងរួមសហការយ៉ាងជិតស្និទ្ធនៅបណ្ដាវេទិកាពហុភាគី។ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ ហើយស្នើឲ្យហ្វាំងឡង់បន្តផ្គត់ផ្គង់ ODA សម្រាប់វៀតណាម។ រីឯខ្លួនវិញ លោក Timo Soini មានបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម។
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋលេខាធិការការបរទេសរូម៉ានីលោកស្រី Monica Gheorghita លោក Pham Binh Minh បានស្នើឲ្យរូម៉ានីផ្ដល់ ឥណទានអាទិភាពសម្រាប់វៀតណាម។ វីឯខ្លួនវិញ លោកស្រី Monica Gheorghita មានបំណងបង្កើនថែមទៀតការផ្លាស់ប្ដូរពាណិជ្ជកម្ម ជាមួយវៀតណាម និងសហប្រតិបត្តិការលើវិស័យ បង្ការប្រឆាំងបទល្មើសឆ្លងដែនជាដើម។
នាថៃទី២០ ខែវិច្ឆិកា ដដែល នៅខាងក្រៅសន្និសីទ លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការការបរទេស ស្លូវេនីលោក Andej Logar ជូបសន្ទនាជាមួយរដ្ឋមន្ត្រីកាបរទេសអាល្លឺម៉ង់ លោក Sigmar Gabriel និងទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Marek Magierowski ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម