• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang និងនាយករដ្ឋមន្ត្រីថៃ


លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang

ក្នុងឱកាសចូលរួម សន្និសីទជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី ២ នៅរាជធានីភ្នំ​ពេញ​​ នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨នោះ នាយករដ្ឋមវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ជួប​សន្ទនា​ជាមួយ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang។ នីទីនេះ លោក Nguyen Xuan Phuc  បានស្នើឲ្យភាគីទាំងពីរ​បន្តជំរុញដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យជាន់ខ្ពស់  ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរបន្តរួម​សហការដើម្បីអនុវត្តរាល់កិច្ចព្រមព្រៀងដែលសម្រេចបាន និងបន្តបង្កលក្ខណៈងាយស្រូលសម្រាប់មុខទំនិញ​វៀត​ណាមទៅកាន់ចិន។

ស្ដីពីបញ្ហាលើសមុទ្រនោះ លោក Nguyen Xuan Phuc  បានស្នើឲ្យភាគីទាំងពីរគោរពមនសិការជាន់ខ្ពស់រួម និង កិច្ចព្រមព្រៀងលើគោលការជាសារវន្តស្ដីពីការបញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រ និងជំរុញកិច្ចចរចាជាក់ស្ដែង សំដៅកសាង ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។

រីឯខ្លួនវិញ លោក Li Keqiang បានអះអាងថា ចិននិងរក្សាពាក្យស្លោកមិត្តភាពជាមួយវៀតណាម ហើយមានបំណងរួមជាមួយវៀតណាមជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន វៀត​ណាម​ អភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងរឹងមាំ។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើវិធានការសំដៅបង្កើនថែមទៀតនូវទំនាក់​ទំ​​នងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top