• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាណាដា

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម តូ ឡឹម ទៅកាន់ប្រទេសកាណាដា មាន​អត្ថន័យជាប្រវត្តិសាស្ត្រ ជាលើក​ដំបូង​ដែ​ល​ប្រមុខ​បក្ស​កុម្មុយនិស្ត​វៀតណាម បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅកាណាដា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៣មក​។

តំណាងរដ្ឋាភិបាលកាណាដា ទទួល​ស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម តូ ឡឹម នៅអាកាសយានដ្ឋាន។ រូបថត៖ VNA

បន្ទាប់ពីបញ្ចប់សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និង​ចូលរួមសម័យពិភាក្សាកម្រិតខ្ពស់របស់មហាសន្និបាត
អង្គការសហប្រជាជាតិនីតិកាលទី ៨១ និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នាយប់ថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងស្រុក) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ McDonald-Cartier ក្នុងទីក្រុង Ottawa ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដា តប​តាមការអញ្ជើញរបស់អគ្គទេសាភិបាលកាណាដា លោកស្រី Louise Arbour។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម តូ ឡឹម ទៅកាន់ប្រទេសកាណាដា មាន​អត្ថន័យជាប្រវត្តិសាស្ត្រ ជាលើក​ដំបូង​ដែ​ល​ប្រមុខ​បក្ស​កុម្មុយនិស្តវៀតណាម បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅកាណាដា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៣មក​។ ដំណើរទស្សនកិច្ចនេះ ក៏ប្រព្រឹត្តទៅចំពេលដែលទំនាក់ទំនងវៀតណាម-កាណាដា កំពុងមានលក្ខខណ្ឌអំណោយផលជាច្រើន ដើម្បីឈាន​ចូលដំណាក់កាលថ្មី​នៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជាក់ស្តែង។

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងទ្វេភាគីដ៏ល្អឥតខ្ចោះ និងសមិទ្ធផល​ដ៏ធំធេងក្នុងវិស័យសហប្រតិបត្តិការផ្សេងៗ ដំណើរទស្សនកិច្ចលើក​នេះរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋនឹងបង្កើត​កម្លាំងចលករដ៏​ខ្លាំងក្លា ដែលនាំទំនាក់ទំនងវៀតណាម​-កាណាដា អភិវឌ្ឍន៍​​កាន់តែជាក់ស្តែង មានតុល្យភាព និងមានប្រសិទ្ធភាព ស្របតាមសក្តានុពល ចំណុចខ្លាំង និងតម្រូវការរបស់ប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ក៏​បើកចេញ​ដំណាក់កាលថ្មីនៃការអភិវឌ្ឍជាយុទ្ធសាស្ត្រ និងទូលំទូលាយរវាងប្រទេសទាំងពីរ ដោយរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក៕​

តាម​ vovworld.vn/km-KH/

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក

ក្នុងដំណើរទស្សនកិច្ចចូលរួមសម័យពិភាក្សារួមកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ និងធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក។

Top