ព័ត៌មាន
លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
លោកនាយករដ្ឋមន្រ្តី ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងសមមិត្ត វូ វៀតត្រាង (Vu Viet Trang) អគ្គនាយិការង កាន់តំណែងជាអគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានវៀតណាម។ រូបថត៖ VGP/ញឹកបាក់ |
ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ផាម មិញចិញ (Pham Minh Chinh) បានធ្វើការជាមួយនឹងថ្នាក់ដឹកនាំស្នូលនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្តីពីស្ថានភាពសកម្មភាព ទិសដៅធំ និងផ្តោតលើការអភិវឌ្ឍន៍ ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាសម័យកាលថ្មី។ ប្រគល់សេចក្តីសម្រេចចិត្តតែងតាំង សមមិត្ត វូ វៀតត្រាង (Vu Viet Trang) អគ្គនាយិការង កាន់តំណែងជាអគ្គនាយិកាទីភ្នាក់សារព័ត៌មានវៀតណាម។
តាងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជូនពរសមមិត្ត វូ វៀតត្រាង (Vu Viet Trang) កាន់តំណែងថ្មី ជាអគ្គនាយិកាដំបូងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ការដែលសមមិត្ត វូ វៀតត្រាង (Vu Viet Trang) បានតែងតាំងកាន់តំណែងជាអគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានវៀតណាម គូសបញ្ជាក់ដំណើរតស៊ូ ពេញវ័យនៃសមមិត្ត វូ វៀតត្រា (Vu Viet Trang) និងការងារផ្លាស់ប្តូរកម្មាភិបាលថ្មី របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ជឿជាក់សមមិត្ត វូ វៀតត្រាង (Vu Viet Trang) នឹងធ្វើសម្រេចការងារភារកិច្ចដែលបានប្រគល់ជូន ប្រកបដោយជោគជ័យប្រសើរ។
សមមិត្ត វូ វៀតត្រាង (Vu Viet Trang) កើតថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៩ នៅស្រុកភូស្វៀន (Phu Xuyen) ទីក្រុងហាណូយ បញ្ចប់ការសិក្សាសកលវិទ្យាល័យទូទៅហាណូយ ជំនាញផ្នែកភាសាអង់គ្លេស កម្រិតវិជ្ជាទ្រឹស្តីនយោបាយជាន់ខ្ពស់។
តាម baochinhphu/vn