• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញអុជធូបទានរំលឹកដល់ វិញ្ញាណក្ខន្ធ​លោកប្រធានហូជីមិញ

ផ្ទះលេខ ៦៧ ជាកន្លែងដែលលោកប្រធានហូជីមិញបានដកដង្ហើមចុងក្រោយ ហើយនាបច្ចុប្បន្ននេះនៅតែរក្សានូវវត្ថុអនុស្សាវរីយ៍ជាច្រើនដែលទាក់ទងនឹងជីវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញ។
  លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញអុជធូបទានរំលឹកដល់  វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ VNA)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៣ នាព្រឹកថ្ងៃទី ២០ មករា លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅអុជធូបទានរំលឹកដល់វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ ៦៧ មណ្ឌលកេរ្កិ៍ដំណែលលោកប្រធានហូជីមិញនៅបរិវេណវិមានប្រធានរដ្ឋ ទីក្រុងហាណូយ។

ផ្ទះលេខ ៦៧ ជាកន្លែងដែលលោកប្រធានហូជីមិញបានដកដង្ហើមចុងក្រោយ ហើយនាបច្ចុប្បន្ននេះនៅតែរក្សានូវវត្ថុអនុស្សាវរីយ៍ជាច្រើនដែលទាក់ទងនឹងជីវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញ។

អញ្ជើញសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកមណ្ឌលកេរ្កិ៍ដំណែល លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរដល់កម្មាភិបាល និងបុគ្គលិកនៃមណ្ឌលកេរ្កិ៍ដំណែល ដែលបានខិតខំប្រឹងប្រែងបំពេញល្អការងារដែលបានប្រគល់ជូន ថែរក្សា ឧទ្ទេសនាមដល់បងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិនូវឯកសារ វត្ថុតាងដ៏ថ្លៃថ្លាអំពីជីវិត និងបុព្វហេតុធ្វើសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានរំលឹកដល់សមូហភាពកម្មាភិបាល និងបុគ្គលិកនៅមណ្ឌលកេរ្កិ៍ដំណែលជ្រួតជ្រាបថែមទៀតនូវសតិអារម្មណ៍របស់លោកប្រធាន រួមសាម្គីគ្នាជានិត្ត ដើម្បីការងារ រស់នៅជាគំរូល្អ ផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ ដែលជាគំរូដ៏មហិមា លោកបានបូជាជីវិតអស់មួយរបស់ខ្លួន ដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន៖ “កម្មាភិបាល និងបុគ្គលិក ដែលបានធ្វើការនៅមណ្ឌលកេរ្កិ៍ដំណែលនេះពិតជាមានកិត្តិយសណាស់។ ទន្ទឹមនឹងនេះ ត្រូវប្តេជ្ញាចិត្តធ្វើជាគំរូ ផ្សព្វផ្សាយសតិអារម្មណ៍ សីលធម៌របស់លោកដល់ភ្ញៀវទាំងជាតិ និងអន្តរជាតិ ដែលមកទស្សនាមណ្ឌលកេរ្កិ៍ដំណែល។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សូមជូនពរបងប្អូន និងក្រុមគ្រួសារមានសុខភាពល្អ បំពេញល្អរាល់ភារកិច្ចរបស់ខ្លួន ព្រមទាំងផ្សព្វផ្សាយអំពីក្រមសីលធម៌ ទេពកោសល្យដ៏មហិមារបស់លោកប្រធានហូជីមិញ។ នេះក៏ជាការសិក្សារៀនសូត្រ និងធ្វើតាមលោក រួមចំណែកទៅក្នុងបុព្វហេតុបដិវត្តន៍រួមរបស់យើងផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top