• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្ញើលិខិតអបអរសាទរទៅកាន់វេទិការរវាង បក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយម៉ាក្សនិយមនានាលើពិភពលោក

ក្នុងលិខិតនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់នូវការ រួមវិភាគទានដ៏ធំធេង និងតម្លៃជាអមតៈនៃលទ្ធិម៉ាក្ស-លេនីននិយម ព្រមទាំងចែក រំលែកបទពិសោធន៍ក្នុងការអនុវត្ត និងអភិវឌ្ឍលទ្ធិម៉ាក្ស-លេនីននិយមទៅក្នុងស្ថាន ភាពជាក់ស្តែងនៃគណបក្សនីមួយៗ និងប្រទេសនីមួយៗ។
  គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាម ចូលរួមវេទិកា។ (រូបថត៖ TTXVN)  

នាល្ងាចថ្ងៃទី ២៨ ខែកក្កដា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយ លោក Le Hoai Trung ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម បានអញ្ជើញ ចូលរួមវេទិការរវាងបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយម៉ាក្សនិយមនានាលើ ពិភពលោកតាមប្រព័ន្ធអនឡាញ។ មេដឹកនាំនិងប្រតិភូប្រមាណ ៣០០នាក់ នៃ គណបក្សនយោបាយម៉ាក្សនិយមជាង ១០០ មកពីប្រទេសចំនួន៧០ ជុំវិញពិភពលោក បានចូលរួមវេទិកានេះ។

នៅវេទិកានេះ លោក Le Hoai Trung បានអានលិខិតអបអរសាទររបស់អគ្គ លេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ដែលបានផ្ញើមកកាន់ វេទិកា។ ក្នុងលិខិតនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់នូវការ រួមវិភាគទានដ៏ធំធេង និងតម្លៃជាអមតៈនៃលទ្ធិម៉ាក្ស-លេនីននិយម ព្រមទាំងចែក រំលែកបទពិសោធន៍ក្នុងការអនុវត្ត និងអភិវឌ្ឍលទ្ធិម៉ាក្ស-លេនីននិយមទៅក្នុងស្ថាន ភាពជាក់ស្តែងនៃគណបក្សនីមួយៗ និងប្រទេសនីមួយៗ។ ក្នុងឱកាសនេះ លោកអគ្គ លេខាបក្ស Nguyen Phu Trong បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណ បក្សនយោបាយម៉ាក្សនិយម និងកម្លាំងជឿនលឿននានាលើពិភពលោក រួមទាំងបក្ស កុម្មុយនិស្ត និងប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រវៀតណាមក្នុងអំឡុងសម័យ កាលនានា។ បក្សកុម្មុយនិស្តវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយត្រៀមខ្លួនជាស្រេចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគណបក្សម៉ាក្សនិយម និងកម្លាំងជឿនលឿនលើពិភពលោក ក្នុងបុព្វហេតុតស៊ូដើម្បីសន្តិភាព មិត្តភាព ប្រជា ធិបតេយ្យ និងវិបុលភាពរួម ព្រមទាំងអភិវឌ្ឍន៍លទ្ធិម៉ាក្ស-លេនីននិយមដោយឥតឈប់ ឈរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុង Hai Duong លើកកម្ពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេស

ទីក្រុង Hai Duong លើកកម្ពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេស

នាថ្ងៃទី ១៤ ខែសីហា នៅទីក្រុង Hai Duong សាកលវិទ្យាល័យហាណូយ បានសម្របសម្រួលជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង Hai Duong រៀបចំសិក្ខាសាលា “លើកកម្ពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេស ក្នុងកម្មវិធីអប់រំមធ្យមសិក្សាទុតិយភូមិ” ។

Top