• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ថែរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងពិសេស វៀតណាម-ឡាវកាន់តែរីកចម្រើន

លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅ វៀតណាមជាលើកដំបូងក្នុងឋានៈជាអគ្គលេខាបក្ស ប្រធានរដ្ឋរបស់លោក Thongloun Sisoulith គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ជាសញ្ញាសម្គាល់ដ៏មានអត្ថន័យប្រវត្តិ សាស្ត្រក្នុងទំនាក់ទំនងវៀត ណាម-ឡាវ ព្រមទាំងជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ ទំនងអន្តរជាតិគំរូដ៏ស្មោះត្រង់និងស្អាតស្អំផងដែរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញចូលរួមពិធីជប់លៀង។ (រូបថត៖ VOV)


នាយប់ថ្ងៃទី២៨ ខែមិថុនា នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញធ្វើអធិបតីនៅពិធីជប់លៀងទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋឡាវ ដែលកំពុងបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ អញ្ជើញចូលរួម ពិធីជប់លៀងក៏មានវត្តមានប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នាយក រដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅ វៀតណាមជាលើកដំបូងក្នុងឋានៈជាអគ្គលេខាបក្ស ប្រធានរដ្ឋ របស់លោក Thongloun Sisoulith គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ជាសញ្ញាសម្គាល់ដ៏មានអត្ថន័យប្រវត្តិ សាស្ត្រក្នុងទំនាក់ទំនងវៀតណាម-ឡាវ ព្រមទាំងជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ ទំនងអន្តរជាតិគំរូដ៏ស្មោះត្រង់និងស្អាតស្អំផងដែរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖  “បក្ស រដ្ឋនិងប្រជាជន វៀតណាមតែងតែយល់ដឹងយ៉ាងជ្រាលជ្រៅថា ជ័យជំនះ នីមួយៗរបស់វៀតណាម សុទ្ធតែបង្កប់សញ្ញាសម្គាល់នៃការជួយគាំទ្រដ៏ធំធេង អស់ពីចិត្តពីថ្លើមរបស់បក្ស រដ្ឋ និងប្រជាជន ឡាវ។ យើងខ្ញុំនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ ខ្លួន រួមជាមួយបក្ស រដ្ឋ និងប្រជាជនឡាវ ការពារ ថែរក្សានិងពូនជ្រុំឲ្យទំនាក់ទំនង ពិសេសវៀតណាម-ឡាវកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្ដែង ប្រកបដោយប្រសិទ្ធ ភាពលើគ្រប់វិស័យ ដើម្បីវិបុលភាពនិងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតំបន់និងលើ ពិភពលោកផងដែរ”។

បណ្ដាតំណាងអញ្ជើញគោរពទង់ជាតិ។ (រូបថត៖ VOV)


ជាការឆ្លើយតប អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បាន បញ្ជាក់ថា ជំនួបពិភាក្សាការងារជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្រេចជោគជ័យល្អប្រសើរ ក្នុងនោះភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម ហើយចុះហត្ថលេខាលើឯកសារសំខាន់ៗ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Thongloun Sisoulith ជឿជាក់ថា ទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំង ពីរឡាវ-វៀតណាម នឹងត្រូវបានការពារនិងថែរក្សាជានិច្ច៕
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top