• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ផ្ញើរលិខិតជូនចំពោះផ្នែកអប់រំវៀតណាមក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១


សិស្សានុសិស្សក្នុងទូទាំងប្រទេសនឹងបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី៥ កញ្ញា។ (រូបថត៖ tienphong.vn) 
 

នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ក្នុងលិខិតដែលផ្ញើរជូនចំពោះផ្នែកអប់រំវៀតណាមក្នុង ឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានកត់សម្គាល់ហើយស្ងើចសរសើររាល់ កិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលរបស់ផ្នែកអប់រំក្នុងឆ្នាំសិក្សាកន្លងទៅ ទោះបី ជារងផលប៉ះពាល់ដោយសារជម្ងឺ Covid-19។ ក្នុងឆ្នាំសិក្សាថ្មី លោកអគ្គ លេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្នើឲ្យផ្នែកអប់រំ បន្តបង្ការ និងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ឲ្យមានប្រសិទ្ធភាពផង ហើយរៀបចំការ សិក្សាសម្រាប់សិស្សានុសិស្សនិងនិស្សិតឲ្យបានល្អទៀតផង។ ទន្ទឹមនឹង នោះ ផ្ដោតសំខាន់ទៅលើការលើកកំពស់គុណភាពនៃការអប់រំ-បណ្ដុះ បណ្ដាលជាពិសេសគឺការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់ដើម្បីឆ្លើយតបនឹងតម្រូវការនៃការធ្វើឧស្សាហូបនីយ កម្មនិងទំនើបកម្មប្រទេសជាតិ ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មលើកទី៤។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានសម្ដែងនូវគោលបំណងថា ផ្នែកអប់រំ បន្តពង្រីកប្រពៃណីដ៏ល្អប្រសើរ រក្សារឹងមាំនូវឫទ្ធានុភាពនយោបាយ សីល ធម៌ ការជក់ចិត្តនឹងរបរ ដើម្បីរួមចំណែកជាច្រើនថែមទៀតដល់បុព្វហេតុ ផ្លាស់ប្ដូរថ្មីផ្នែកអប់រំវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top