• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយគំរូឆ្នើមនៃចលនា "ធ្វើសេនាធិការល្អ បម្រើល្អ"

នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈ ប្រតិភូគំរូនៃចលនាប្រឡងប្រណាំង “ធ្វើសេនាធិការល្អ បម្រើល្អ” ដំណាក់កាល ២០១៩-២០២៤។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងបណ្ដាគំរូឆ្នើមនៃចលនា "ធ្វើសេនាធិការល្អ បម្រើល្អ"។ (រូបថត៖  VNA)
ថ្លែងមតិក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអបអរសាទរ ចំពោះសហជីពនិយោជិតវៀតណាមដែលបានរៀបចំ និងអនុវត្តន៍ចលនានេះបានល្អ ព្រមទាំងលើកសរសើរគំរូឆ្នើមចំនួន ១៥០ នាក់ក្នុងចលនា “ធ្វើសេនាធិការល្អ បម្រើល្អ”។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រតិភូដែលអញ្ជើញចូលរួម ជំនួបនេះ គឺជាគំរូដ៏លេចធ្លោ ជាមួយនឹងភាពខ្លៀវក្លា ហ៊ានផ្លាស់ប្ដូរថ្មីច្នៃប្រឌិត ធ្វើ ពលកម្មប្រកបដោយផលិតភាពខ្ពស់ គុណភាពល្អ ការយកចិត្តទុកដាក់ និងការទទួល ខុសត្រូវខ្ពស់ក្នុងការងារ; បម្រើមាតុភូមិនិងប្រជាជនដោយអស់ពីសមត្ថភាព។ លោក អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា៖
“ខ្ញុំមានគោលបំណងថា ក្នុងភារកិច្ចនិងការងារប្រចាំថ្ងៃ ចាប់ពីធ្វើសេនាធិការលើ គោលជំហរ គោលនយោបាយធំៗ រហូតដល់ការងាររដ្ឋបាល និងការបម្រើជាក់លាក់ នីមួយៗ បុគ្គលម្នាក់ៗត្រូវផ្ទៀងស្តាប់ប្រជាជន ប្តេជ្ញាដោះស្រាយឱ្យបានទាន់ពេលវេលា ហ្មត់ចត់ និងមានប្រសិទ្ធភាពចំពោះបញ្ហាដែលកើតឡើង ទាក់ទងនឹងជីវភាពរស់នៅ របស់ប្រជាជន និងការលំបាករបស់អង្គការ និងអាជីវកម្ម។ ត្រូវតែដាក់ខ្លួនយើងនៅ ទីតាំងរបស់ប្រជាជន ពេលនោះយើងធ្វើសេនាធិការ ស្នើគោលនយោបាយ ឬដោះ ស្រាយបែបបទរដ្ឋបាលទើបមានប្រសិទ្ធភាព”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានក្រើនរំលឹកផងដែរថា ក្នុងបរិបទ នៃសកលភាវូបនីយកម្ម និងបដិវត្តន៍ឧស្សាហកម្មទីបួន ដោយយកបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងសេដ្ឋកិច្ចចំណេះដឹងជាមូលដ្ឋានគ្រឹះនោះ ជួរកម្មាភិបាល មន្ត្រី រដ្ឋការ និយោជិតនិងពលករ ត្រូវតែមានភាពស្វាហាប់ ភាពច្នៃប្រឌិតយ៉ាងពិតប្រាកដ មានស្មារតីសិក្សារៀនសូត្រដោយខ្លួនឯង ធ្វើបច្ចុប្បន្នភាពចំណេះដឹង អភិវឌ្ឍន៍ជំនាញដោយឥតឈប់ឈរដើម្បីបំពេញតម្រូវការនៃស្ថានភាពថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top