• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ

កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងតំណាងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ បានធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ។ (រូបថត៖ VNA)

ថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមបន្តជាសមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ វៀតណាមនឹងបន្តផ្តល់ទីស្នាក់ការដោយឥតគិតថ្លៃសម្រាប់ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនៅវៀតណាម ហើយស្វាគមន៍ទីភ្នាក់ងារទាំងនេះបង្កើតការិយាល័យតំណាងជាតិ ឬតំបន់ ឬធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សកលសំខាន់ៗនៅវៀតណាម។ លើសពីនេះ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសដទៃទៀតតាមរយៈយន្តការសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅរកពិភពលោកមួយដែលមានសន្តិភាព វិបុលភាព បរិយាប័ន្ន និងដាក់មនុស្សជាស្នូល។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងសុន្ទរកថានៅក្នុងពិធី។ (រូបថត៖ VNA)

នៅក្នុងសុន្ទរកថាផ្ទាល់ខ្លួន ថ្នាក់ដឹកនាំនៃទីភ្នាក់ងារអភិវឌ្ឍន៍ឈានមុខគេទាំងបីរបស់អង្គការសហប្រជាជាតិ គឺកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) សុទ្ធតែវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសមិទ្ធផលលេចធ្លោរបស់វៀតណាម។

អគ្គនាយក UNDP បានកត់សម្គាល់ការទម្លុះទម្លាយគួរឱ្យកត់សម្គាល់របស់វៀតណាម ពីប្រទេសដែលរងការឈឺចាប់យ៉ាងច្រើនបន្ទាប់ពីង្គ្រាម ទៅជាសេដ្ឋកិច្ចដ៏ស្វាហាប់ និងជាចំណុចលេចធ្លោជាសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស។

ក្នុងពេលជាមួយគ្នានោះ នាយកប្រតិបត្តិ UNICEF បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមគឺជាសក្ខីភាពដ៏ច្បាស់លាស់ដែលបង្ហាញឲ្យឃើញថា ការវិនិយោគលើមនុស្សគឺជាកម្លាំងចលករ ដែលបង្កើតឡើងការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមយ៉ាងស៊ីជម្រៅ។

នាយកប្រតិបត្តិ UNFPA បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំមុខគេក្នុងការជំរុញគំនិតផ្តួចផ្តើម អង្គការសហប្រជាជាតិតែមួយ សំដៅកែទម្រង់អង្គការសហប្រជាជាតិនៅថ្នាក់ជាតិ និងបង្កើនប្រសិទ្ធភាពរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម តាមរយៈការសាងសង់ផ្ទះបៃតងរួមរបស់អង្គការសហប្រជាជាតិនៅទីក្រុងហាណូយ៕

តាម​ vovworld.vn/km-KH

មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១៖ ប្រទេសនានាស្នើវិធីសាស្រ្តផ្សេងៗគ្នា​ចំពោះការគ្រប់គ្រង AI

មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១៖ ប្រទេសនានាស្នើវិធីសាស្រ្តផ្សេងៗគ្នា​ចំពោះការគ្រប់គ្រង AI

កាលពីថ្ងៃទី ២២ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងប្រើពាក្យ “បញ្ញាអស្ចារ្យ”( Super Intelligence) ជំនួសឱ្យ “បញ្ញាសិប្បនិម្មិត” (Artificial Intelligence​ - AI) នៅក្នុងឯកសារផ្លូវការ។

Top