ព័ត៌មាន
លោកអគ្គលេខាបក្ស តូ ឡឺម៖ កសាងខេត្ត Dong Thap ឲ្យស្ថិតនៅក្នុងក្រុមអភិវឌ្ឍន៍ ឈានមុខគេនៅតំបន់ដីសណ្ដទន្លេ Cuu Long
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សភាគខេត្ត Dong Thap។ (រូបថត៖ VOV)
“លើកកំពស់ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងតួនាទីក្នុងការធ្វើជាគំរូ។ មាន យន្តការរបកគំហើញដើម្បីទាក់ទាញអ្នកមានទេពកោសល្យក្នុង និងក្រៅខេត្ត អភិវឌ្ឍន៍ ធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ ភាពច្នៃប្រឌិត ស្មរតីហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ និងខិតខំប្រឹងប្រែងដើម្បីបុព្វហេតុរួម”។
លោកអគ្គលេខាបក្ស ក៏បានក្រើនរំលឹកថា មូលដ្ឋានចាំបាច់ត្រូវយកចិត្តទុកដាក់ ដល់ការវិនិយោគលើវិស័យអប់រំបណ្តុះបណ្តាល; រួមបញ្ចូលគ្នានូវធនធានប្រចាំស្រុក ជាមួយនឹងបច្ចេកវិទ្យា ចំណេះដឹង និងការគ្រប់គ្រងជឿនលឿន ដើម្បីនាំសេដ្ឋកិច្ចរបស់ Dong Thap អភិវឌ្ឍន៍ឡើងដល់កំពស់ថ្មី៕





