នេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ពិសេសមួយរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសឡាវរបស់លោក អគ្គលេខាបក្ស តូ ឡឹម ក្នុងមុខតំណែងថ្មីផងដែរ។ ដំណើរទស្សនកិច្ចនេះបន្តបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយយកចិត្ត ទុកដាក់ពិសេសចំពោះការទទួលមរតក និងលើកកម្ពស់ចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ និង ឡាវ-វៀតណាម ដើម្បីមានការអភិវឌ្ឍស្របតាមតម្រូវការ ចក្ខុវិស័យ និងផល ប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។
ក្នុងឱកាសខួបលើកទី ៥០ ទិវាបុណ្យជាតិឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥) នាយប់ថ្ងៃទី ៣០ ខែវិច្ឆិកា កម្មវិធីសិល្បៈមិត្តភាពឡាវ-វៀតណាម បានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍។ អញ្ជើញចូលរួមកម្មវិធីរួមមាន អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith; នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone; រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបរបស់បក្ស និងរដ្ឋឡាវ; ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន គណៈកម្មាធិការនានារបស់ឡាវ និងឯកអគ្គរដ្ឋទូត វៀតណាមប្រចាំឡាវ លោក Nguyen Minh Tam។ សិល្បករឡាវ និងវៀតណាម បាននាំមកជូនការសម្ដែងដោយលើកតម្កើងចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ និងវៀតណាម៕







