ព័ត៌មាន
លោកអគ្គលេខាបក្ស តូ ឡឹម៖ "ដឹងគុណជារៀងរហូតចំពោះយុទ្ធជន វីរីយុទ្ធជនពលី និងប្រជាជនគ្រប់ស្រទាប់វណ្ណៈរាប់លាននាក់"
បន្តសកម្មភាពបន្តនៅទីក្រុងហូជីមិញ
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ
(៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) នារសៀលថ្ងៃទី ២១ មេសា លោកអគ្គលេខាបក្ស តូ ឡឹម
បានអញ្ជើញចូលរួម និងសំណេះសំណាលជាមួយប្រតិភូជាង ៤០០ នាក់ ដែលជាឧត្តមសេនីយ៍
វីរជនកងកម្លាំងប្រដាប់អាវុធ ចារបុរស កងសម្ងាត់ Sai Gon អតីតយុវជនស្ម័គ្រចិត្ត
និងប្រជាជនដែលបានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការប្រវត្តិសាស្ត្រហូជីមិញ (ឆ្នាំ
១៩៧៥)។
នៅក្នុងជំនួបនេះ
លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ប្រតិភូដែលបានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការហូជីមិញ
គឺជាតំណាងនៃជំនាន់វីរភាពរបស់ប្រជាជាតិ ដែលទទួលបានការកោតសរសើរ
និងការគោរពពីមិត្តភក្តិជុំវិញពិភពលោក។ លោកអគ្គលេខាបក្ស មានប្រសាសន៍ថា៖
“ប្រជាជនជំនាន់បច្ចុប្បន្ន
និងអនាគតនឹងដឹងគុណ និងចងចាំជានិច្ចនូវគុណបំណាច់របស់បក្ស លោកប្រធានហូជីមិញ
របស់យុទ្ធជន យុទ្ធជនពលី និងប្រជាជនគ្រប់មជ្ឈដ្ឋានរាប់លាននាក់ រួមទាំងឧត្តមសេនីយ៍
វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន កងទ័ព និងនគរបាល យុទ្ធជននៃកងសម្ងាត់
និងយុវជនស្ម័គ្រចិត្ត”។
លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ភារកិច្ចសំខាន់មួយរបស់បក្ស និងរដ្ឋនាពេលខាងមុខគឺការរក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ការអភិវឌ្ឍ។ ហេតុដូច្នេះ ប្រឈមមុខនឹងការប្រែប្រួលនៃស្ថានភាពពិភពលោក និងតំបន់ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់លើតម្រូវការសំខាន់ៗចំនួន ៥ រួមមាន៖ ការកសាងបក្សឲ្យកាន់តែស្អាតស្អំ រឹងមាំ រក្សាតួនាទី គោលមាគ៌ា និងការដឹកនាំរបស់បក្ស; សាមគ្គីភាព និងឯកភាពរបស់ប្រជាជន; ការកសាងក្បាលម៉ាស៊ីនដឹកនាំនិងរដ្ឋបាលដើម្បីបម្រើប្រជាជន; ការកសាងកម្លាំងប្រដាប់អាវុធបដិវត្តន៍ឱ្យរឹងមាំគ្រប់គ្រាន់ដើម្បីជំនះពុះពារលើគ្រប់ការលំបាកឧបសគ្គ; មានគោលមាគ៌ាកិច្ចការបរទេសនិងការទូតប្រកបដោយភាពច្នៃប្រឌិត៕