• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ មហាសន្និបាតបក្សលើកទី ១៤ នឹងបង្កើត "គំរូកំណើនថ្មី"

“មហាសន្និបាតបក្សលើកទី១៤ នឹងបង្កើតគំរូកំណើនថ្មី ដើម្បីនាំប្រទេសជាតិ ឆ្ពោះទៅមុខនៅក្នុងយុគសម័យថ្មី”។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅជំនួប។ (រូបថត៖ VOV)

នេះជាសារដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអះអាង នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំបក្ស រដ្ឋជាមួយកម្មាភិបាល បដិវត្តន៍ជើងចាស់ ជនមានគុណូបការៈ និងគ្រួសារគោលនយោបាយគំរូនៅតំបន់ភាគ ខាងត្បូង ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ មេសា នៅទីក្រុងហូជីមិញ ក្នុងឱកាសរំលឹក ខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥)។

លោកអគ្គលេខាបក្ស តូ ឡឹម បានជម្រាបជូនប្រតិភូអំពីបញ្ហាសំខាន់ៗរបស់ ប្រទេសជាតិ និងគោលនយោបាយសំខាន់ៗដែលបក្ស និងរដ្ឋនឹងអនុវត្តន៍នាពេល ខាងមុខ ដោយផ្តោតលើបញ្ហាយុទ្ធសាស្ត្រចំនួនបី រួមមាន៖ ការរក្សាបរិយាកាស សន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់ក្នុងប្រទេស និងតំបន់; ការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម យ៉ាងលឿន និងប្រកបដោយចីរភាព; ការបន្តលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី ជនក្រីក្រ និងជនងាយរងគ្រោះ ដើម្បីមិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ។ លោកអគ្គលេខាបក្ស តូ ឡឹម មានប្រសាសន៍ថា៖

“ដើម្បីអភិវឌ្ឍន៍ការងារទាំងនេះ ឯកសារមហាសន្និបាតបក្សលើកទី១៤ បាន បង្កើតគំរូកំណើនថ្មីសម្រាប់សេដ្ឋកិច្ចជាតិ និងកសាងប្រព័ន្ធអប់រំជាតិទំនើប ស្មើនឹង លំដាប់តំបន់ និងពិភពលោក។ យើងខ្ញុំនឹងមានសេចក្ដីសម្រេចចិត្តស្តីពីការអប់រំ និង បណ្តុះបណ្តាល ជាមួយនឹងគោលដៅនៅឆ្នាំ២០៤៥ យើងត្រូវតែមានយុវជនមួយជំនាន់ ដែលមានឫទ្ធានុភាព ផ្នត់គំនិត ចំណេះដឹង សុខភាព និងកំពស់គ្រប់គ្រាន់ ដើម្បីបន្ត បុព្វហេតុកសាង និងការពារប្រទេសជាតិ”។

ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន លោកអគ្គលេខាបក្សបានមាន ប្រសាសន៍ថា នាពេលខាងមុខ បក្ស រដ្ឋនឹងបង្កើនការជួយឧបត្ថម្ភការធានារ៉ាប់រងសុខភាព ជូនប្រជាជនដែលមានស្ថានភាពលំបាក ហើយខិតខំប្រឹងប្រែងឲ្យប្រជាជនបាន ពិនិត្យសុខភាព យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top