• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ ដំណើរការត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្ស ត្រូវបានអនុវត្តន៍យ៉ាងល្អិតល្អន់និងមានរបៀបរៀបរយ

នាព្រឹកថ្ងៃទី ១៥ ខែធ្នូ លោកអគ្គលេខាបក្ស តូ ឡឹម រួមជាមួយសមាជិក សភានៃទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ១ បានជួបសំណេះសំណាល ជាមួយអ្នកបោះឆ្នោតមកពីសង្កាត់ចំនួន ១១ ក្នុងទីក្រុង។

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ VNA)

ថ្លែងនៅក្នុងសន្និសីទ លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា ប្រទេសជាតិកំពុងប្រឈមមុខនឹងភារកិច្ចសំខាន់ៗចំនួនបី។ ទីមួយគឺ ការរក្សាស្ថិរភាព នយោបាយយ៉ាងរឹងមាំ ការធានាឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងបរិ យាកាសសន្តិភាព។ នេះជាភារកិច្ចដែលមានលក្ខណៈស្លាប់រស់ ពេញគ្រប់សម័យ កាល។ ទីពីរ គឺការអភិវឌ្ឍប្រទេសជាតិយ៉ាងលឿននិងប្រកបដោយចីរភាព។ វៀត ណាមមិនអាចដើរយឺតពីក្រោយពិភពលោកបានទេ។ ដូច្នេះ ត្រូវតែធ្វើសមាហរណ កម្មប្រកបដោយភាពម្ចាស់ការ ស្របតាមសម័យកាល និងរួមចំណែកយ៉ាងសកម្ម ដល់សេដ្ឋកិច្ចសកល និងអរិយធម៌មនុស្សជាតិ។ ភារកិច្ចទីបី ដែលក៏ជាភារកិច្ចដ៏ ខ្ពស់បំផុតនោះ គឺការកែលម្អជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនជាបន្តបន្ទាប់។ គោលជំហរ គោលនយោបាយ និងសមិទ្ធផលអភិវឌ្ឍន៍ទាំងអស់ ជាទី បំផុតសុទ្ធតែឆ្ពោះទៅរកសុភមង្គល សុខភាព និងជីវភាពរស់នៅកាន់តែប្រ សើរឡើងរបស់ប្រជាជន។
លោកអគ្គលេខាបក្ស តូ ឡឹម៖ ដំណើរការត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្ស ត្រូវបានអនុវត្តន៍យ៉ាងល្អិតល្អន់និងមានរបៀបរៀបរយ - ảnh 2(រូបថត៖ VOV)
ជម្រាបជូនអ្នកបោះឆ្នោតអំពីការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានមាន ប្រសាសន៍ថា ដំណើរការត្រៀមរៀបចំកំពុងត្រូវបានអនុវត្តន៍យ៉ាងល្អិតល្អន់ មានរបៀប រៀយរយ ហើយទទួលបានការយកចិត្តទុកដាក់ និងការរួមចំណែកប្រកបដោយ ការទទួលខុសត្រូវពីប្រជាជនទូទាំងប្រទេស។
ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់រដ្ឋធានី លោកអគ្គលេខាបក្សបាន ចាត់ទុកថា កំណើនត្រូវតែផ្សាភ្ជាប់ទៅនឹងនវានុវត្តន៍ ដោយរក្សាឋានៈជាមជ្ឈមណ្ឌល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសទាំងមូល។ គោលនយោបាយជា ច្រើនត្រូវការអនុវត្តម៍ជាសាកល្បងនៅរដ្ឋធានី ដើម្បីពង្រីកលើទូទាំងប្រទេស។
“ខ្ញុំស្វាគមន៍យ៉ាងខ្លាំងចំពោះគោលនយោបាយរបស់ក្រុងក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈបៃតង។ ត្រូវតែអនុវត្តន៍ដោយមានការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ចំពោះការបំភាយឧស្ម័ន ហើយត្រូវចាត់ការយ៉ាងតឹងរឹង។ នេះក៏ជាតម្រូវការជាបន្ទាន់ របស់ប្រជាជនផងដែរ។ ទាក់ទងនឹងការបំពុលខ្យល់អាកាស កម្លាំងនគរបាលត្រូវតែ ចូលរួម ស៊ើបអង្កេត ចាត់ការលើមុខសញ្ញាដែលចូលដៃគ្នាជាមួយរោងចក្រ និង ស្ថានីយ៍ដែលបញ្ចេញសូចនាករមិនត្រឹមត្រូវអំពីកម្រិតបំពុល”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top