• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ ចាប់ផ្តើមអនុវត្តន៍ភ្លាមនូវភារកិច្ចសំខាន់របស់បក្សនៅក្នុងដំណាក់កាលថ្មី

នាព្រឹកថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) លោកអគ្គលេខាបក្ស តូ ឡឹម បានជួបធ្វើការជាមួយក្រុមអ្នកនិពន្ធគម្រោងបូកសរុប ១០០ ឆ្នាំនៃការដឹកនាំបដិវត្តន៍របស់បក្សកុម្មុយនិស្ត វៀតណាម និង ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយស្ដីពីការកសាងប្រទេសជាតិក្នុងរយៈពេលអន្តរកាល ឈានឡើងសង្គមនិយម។

ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VNA)

អញ្ជើញធ្វើការសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានលើកច្បាស់ថា វៀតណាមកំពុងត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិសេសមួយនោះគឺការរំលឹកខួប ១០០ ឆ្នាំដែលបក្សកុម្មុយនិស្តវៀតណាមដឹកនាំប្រទេសជាតិ (១៩៣០-២០៣០) និង ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយស្ដីពីការកសាងប្រទេសជាតិក្នុងរយៈពេលអន្តរកាលឈានឡើងសង្គមនិយម (១៩៩១-២០៣១)។ នេះមិនត្រឹមតែជាសមិទ្ធផលក្នុងរយៈពេលជាក់ស្ដែងមួយប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យដំណើរបដិវត្តន៍ដែលពោរពេញទៅដោយការលះបង់ ការលំបាកលំបិន ភាពច្នៃប្រឌិត និងការអភិវឌ្ឍទៀតផង។ នេះជាឱកាសដើម្បីស្រាយបំភ្លឺបន្ថែមអំពីគំរូអភិវឌ្ឍន៍ សមិទ្ធផល ចំណុចខ្វះខាត មូលហេតុ និងមេរៀនបទពិសោធន៍។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)

“ការងារនេះមិនត្រឹមតែបម្រើការរំលឹកខួបអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺដើម្បីត្រៀមរៀបចំមូលដ្ឋានទ្រឹស្តីនិងជាក់ស្តែងសម្រាប់គោលនយោបាយជាយុទ្ធសាស្ត្រនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ឆ្ពោះទៅឆ្នាំ ២០៤៥ និងឆ្ងាយជាងនេះទៀត ដោយតំរង់ទិសសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតដល់ឆ្នាំ ២១៣០។ ហេតុដូច្នេះ នេះត្រូវតែមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ចាប់ពីគណៈកម្មាធិការ ក្រសួង ស្ថាប័ន និងអង្គភាពមជ្ឈិម រហូតដល់មូលដ្ឋានទូទាំងប្រទេស”។

ដោយចាត់ទុកថាឆ្នាំ ២០២៦ ជាចំណុចចាប់ផ្តើម ដែលដាក់គ្រឹះសម្រាប់ដំណើរការទាំងមូលនៃការបូកសរុបដំណាក់កាល ២០២៦-២០៣១ នោះ លោកអគ្គលេខាបក្សបានតម្រូវឱ្យកំណត់វិធីសាស្រ្តធ្វើការបែបវិទ្យាសាស្ត្រ ទំនើប និងមានប្រសិទ្ធភាពតាំងពីដើមដំបូង៖

“គម្រោងបូកសរុបទាំងពីរនេះ គឺជាក្របខ័ណ្ឌតំរង់ទិសសម្រាប់ខ្លឹមសារការងារទាំងអស់។ យើងត្រូវពិនិត្យឡើងវិញនូវវិសាលភាព មុខសញ្ញា និងវិធីសាស្រ្តបូកសរុប; ស្រាយបំភ្លឺរចនាសម្ព័ន្ធរបាយការណ៍; កំណត់អ័ក្សខ្លឹមសារសំខាន់ៗ; តម្រង់ទិសសម្រាប់វិធីអភិក្រមក្នុងទម្រង់ប្រវត្តិសាស្ត្រ-តក្កវិជ្ជា; ទ្រឹស្តី-ជាក់ស្តែង; ការបូកសរុប-ការព្យាករណ៍; និងកំណត់ពីផលិតផលចុងក្រោយ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top