• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកស្រី Tran To Nga ៖ ខ្ញុំនឹងបន្តការតស៊ូដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត

រឿងរឿងបន្តឹងរបស់លោកស្រី Tran To Nga ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីមតិសាធារណៈ (រូបថតៈ Collectif Vietnam-Dioxine)
 

លោកស្រី Tran To Nga ចែករំលែកថា លោកស្រីមិនភ្ញាក់ផ្អើលនោះទេ ព្រោះលោកស្រីបានត្រៀមស្មារតីរួចជាស្រេច។

លោកស្រី Tran To Nga បានបញ្ជាក់ថា “នឹងបន្តការតស៊ូដើម្បីជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត វៀតណាម” បន្ទាប់ពីទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី ១០ ឧសភា ពីការិយាល័យមេធាវី Bourdon ដែលថា តុលាការទីក្រុង Evry បានចេញសេចក្តីសម្រេច ដែលមិនមានសមត្ថ ភាព សម្រាប់ករណីបណ្តឹងតវ៉ារបស់លោកស្រី។ លោកស្រី Tran To Nga ចែករំលែកថា លោកស្រីមិនភ្ញាក់ផ្អើលនោះទេ ព្រោះលោកស្រីបានត្រៀមស្មារតីរួចជាស្រេច។ លោកស្រីនឹងបន្តប្តឹងឧទ្ធរណ៍ ហើយនឹងបន្តដំណើរថ្មី ទោះបីជាលំបាកយ៉ាងណាក៏ដោយ។ នាថ្ងៃដដែល គណៈបក្សកុម្មុយនិស្តអាល្លឺម៉ង់ (DKP) បានចេញសេចក្តីថ្លែងការណ៍ គាំទ្របណ្តឹងជាប្រវត្តិសាស្រ្តរបស់លោកស្រី Tran To Nga ក៏ដូចជាជនរងគ្រោះដោយសារជាតិគីមីពុល ពណ៌ លឿងទុំ/ឌីអុកស៊ីតវៀតណាម ប្រឆាំងនឹងក្រុមហ៊ុនគីមីពហុជាតិចំនួន ១៤។ នៅក្នុងសេចក្តីថ្លែងការណ៍ គណបក្សកុម្មុយនិស្តអាល្លឺម៉ង់បានបញ្ជាក់ថា៖ DKP បានឃើញថា សាលក្រមកាលពីថ្ងៃទី ១០ ខែឧសភា របស់តុលាការក្រុងប៉ារីស ជាថ្មីម្តងទៀតបានបោះបង់ចោលប្រជាជនវៀតណាមរាប់លាននាក់ ដែលកំពុងទទួលរងនូវផលវិបាកធ្ងន់ធ្ងរដោយសារសង្គ្រាមជាតិគីមី ដោយយោធាអាមេរិកអនុវត្តន៍ក្នុងអំឡុងសង្គ្រាមវៀតណាម។ គណបក្សកុម្មុយនិស្តអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា នឹងបន្តជូនដំណឹងអំពីជនល្មើសដែលបណ្តាលការឈឺចាប់លើប្រជាជនវៀតណាម ព្រមទាំងបញ្ជាក់ពីសាមគ្គីភាពជាមួយលោកស្រី Tran To Nga និងជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការសភាជាន់ទាបម៉ាឡេស៊ីក្នុងរដ្ឋធានី Kuala Lumpur ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato’ Johari bin Abdul ជាអធិបតីពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។

Top