• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ទៅសួរសុខទុក្ខ និងជូនអំណោយដល់ គ្រួសារគោលនយោបាយនៅខេត្ត Quang Nam

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានស្នើឱ្យបក្សភាគ អាជ្ញាធរ និង ប្រជាជនខេត្ត Quang Nam បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យវប្បធម៌ សង្គមកិច្ច ការថែទាំសុខភាព ការអប់រំ និងសុខុមាលភាពសង្គមជាក់ស្តែងបំផុតសម្រាប់ប្រជាជន ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល ជួយប្រជាជន មានគុណភាពជីវិតកាន់តែ ប្រសើរឡើងៗ។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ប្រគល់ស្លាកសញ្ញានិមិត្តរូបនៃផ្ទះសប្បុរសធម៌និងប្រាក់ឧបត្ថម្ភសម្រាប់កុមារក្រីក្រនៅខេត្ត Quang Nam។ (រូបថត៖ Baoquangnam.vn)

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan  បានប្រគល់អំណោយចំនួន ៤០០ កញ្ចប់ជូនដល់គ្រួសារគោលនយោបាយ ជនក្រីក្រ និងកម្មករកម្មការិនី; ប្រគល់ប្រាក់ឧបត្ថម្ភ ២០០ លានដុង ដល់កុមារដែលមានស្ថាន ភាពលំបាក; ប្រគល់ជានិមិត្តរូបទឹកប្រាក់ចំនួន ៥០០ លានដុង ដើម្បីជួយឧបត្ថម្ភការ សាងសង់ផ្ទះសប្បុរសធម៌នៅខេត្ត Quang Nam។

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានស្នើឱ្យបក្សភាគ អាជ្ញាធរ និង ប្រជាជនខេត្ត Quang Nam បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យវប្បធម៌ សង្គមកិច្ច ការថែទាំសុខភាព ការអប់រំ និងសុខុមាលភាពសង្គមជាក់ស្តែងបំផុតសម្រាប់ប្រជាជន ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល ជួយប្រជាជន មានគុណភាពជីវិតកាន់តែ ប្រសើរឡើងៗ។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា៖ “ដំបូងបង្អស់ ត្រូវបំពេញឲ្យបានល្អនូវការងារតបស្នងសងគុណ ត្រូវថែទាំ និងតប ស្នងចំពោះការលះបង់របស់ប្រជាពលរដ្ឋ ដើម្បីទទួលបានឯករាជ្យ និងសេរីភាពដូច សព្វថ្ងៃនេះ។ ខេត្ត Quang Nam ត្រូវបំពេញភារកិច្ចទាំងពីរនេះ ដើម្បីបង្កើតកម្លាំង ចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងថែទាំប្រជាជនឱ្យបានល្អ តបស្នងសងគុណ”។

ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអញ្ជើញមក ថ្វាយផ្កានិងអុជធូបទៀននៅឯឈាបនដ្ឋានយុទ្ធជនពលីខេត្ត Quang Nam និងវិមានវីរៈ អ្នកម្ដាយវៀតណាមនៅទីក្រុង Tam Ky៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top