• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានាធិបតីអាមេរិក Donald Trump ៖ នាសព្វថ្ងៃនេះ ពិភពលោកទាំងឡាយកំពុងយកចិត្តទុកដាក់ដល់ប្រទេសវៀតណាម

នាថ្ងៃត្រង់ ថ្ងៃទី ២៧ ខែកុម្ភៈ នៅរដ្ឋធានីហាណូយ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកប្រធានាធិបតីអាមេរិក Donald Trump។

ជំនួសមុខរដ្ឋាភិបាលវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអបអរសាទរ លោកប្រធានាធិបតីអាមេរិក Donald Trump ដែលមកដល់ប្រទេសវៀតណាម និងចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ និងបណ្តាសកម្មភាពទ្វេភាគីជាមួយវៀតណាម។

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយឲ្យដឹងថា៖ “តាំងពីខ្ញុំបានមកដល់ប្រទេសវៀតណាមនាយប់មិញ ខ្ញុំបានមើលឃើញនូវការផ្លាស់ប្តូរជាច្រើន នៅប្រទេសវៀតណាម។ រហូតដល់សព្វថ្ងៃនេះ វៀតណាមពិតជាមានការផ្លាស់ប្តូរជាច្រើនណាស់ និងពិភពលោកទាំងឡាយកំពុងយកចិត្តទុកដាក់ដល់វៀតណាមផងដែរ​។​"​

រថយន្ត The Beast 2.0 ដឹកលោកលោកប្រធានាធិបតីអាមេរិក Donald Trump មកដល់ទីស្នាក់ការរដ្ឋាភិបាល។ រូបថត៖ យ័នតឹន -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ
លោកប្រធានាធិបតីអាមេរិក Donald Trump។

 
លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានពិសាបាយថ្ងៃត្រង់និងធ្វើការជាមួយ
លោកប្រធានាធិបតីអាមេរិក Donald Trump។ រូបថត៖ ថុងញ៉ឹត -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានឧទ្ទេសនាមនូវរូបភាពរមណីយដ្ឋាន
មួយចំនួន នៅប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងលោកប្រធានាធិបតីអាមេរិក
Donald Trump ពិភាក្សាការងារ។ រូបថត៖ ថុងញ៉ឹត -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកប្រធានាធិបតីអាមេរិក Donald Trump សង្ឃឹមថា កិច្ចប្រជុំកំពូលអាមេរិក -កូរ៉េខាងជើងលើកទីពីរនេះនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ នៅរដ្ឋធានីហាណូយ។ លោកប្រធានាធិបតីអាមេរិក Donald Trump ក៏បានវាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់ប្រទេសវៀតណាមសំរាប់កិច្ចប្រជុំនេះ ផងដែរ./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម


នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top