• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“លោកប្រធានហូជីមិញ- និមិត្តរូបដ៏ថ្លៃថ្លានៃឆន្ទៈនិងសេចក្តីប្រាថ្នាដើម្បីឯករាជ្យរបស់ជាតិ សេរីភាព និងសុភមង្គលសម្រាប់ប្រជាជន”

ដើម្បីរំលឹកខួបលើកទី ១៣៥ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥) នារសៀលថ្ងៃទី ១៨ ឧសភា នៅទីក្រុង Vinh ខេត្ត Nghe An បានប្រព្រឹត្តិទៅសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ ក្រោមប្រធានបទ៖ "លោកប្រធានហូជីមិញ - និមិត្តរូបដ៏ថ្លៃថ្លានៃឆន្ទៈនិងសេចក្តីប្រាថ្នាដើម្បីឯករាជ្យរបស់ជាតិ សេរីភាព និងសុភមង្គលសម្រាប់ប្រជាជន"។
ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។ រូបថត៖ VOV

នៅក្នុងសិក្ខាសាលានេះ របាយការណ៍ និងសុន្ទរកថាជាង ៩០ របស់ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការមជ្ឈិម និងថ្នាក់មូលដ្ឋាន ក្រសួង ស្ថាប័ន សកម្មជន និងអ្នកវិទ្យាសាស្ត្របានអះអាងថា លោកប្រធានហូជីមិញជានិមិត្តរូបដ៏ថ្លៃថ្លានៃឆន្ទៈ និងសេចក្តីប្រាថ្នាសង្គ្រោះជាតិ; កសាងប្រទេសរុងរឿង អរិយធម៌ និងសុភមង្គល។ បទបង្ហាញនៅក្នុងសិក្ខាសាលាក៏បានលើកច្បាស់ពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវឆន្ទៈនិងបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ ដើម្បីឯករាជ្យជាតិ សេរីភាព និងសុភមង្គលសម្រាប់ប្រជាជន។

យោងតាមលោក Nguyen Xuan Thang នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីបន្តលើកតម្កើងកេរដំណែលដែលមិនអាចកាត់ថ្លៃបានរបស់លោកប្រធានហូជីមិញចំពោះប្រទេសជាតិ និងបុព្វហេតុបដិវត្តន៍របស់ប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះ បញ្ជាក់យ៉ាងច្បាស់អំពីតម្លៃសហសម័យនៃមនោគមវិជ្ជាហូជីមិញក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បញ្ជាឱ្យបើកការដ្ឋានសាងសង់ស្ពាន Tu Lien ទីក្រុងហាណូយ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បញ្ជាឱ្យបើកការដ្ឋានសាងសង់ស្ពាន Tu Lien ទីក្រុងហាណូយ

ហេតុដូច្នេះ ការវិនិយោគកសាងស្ពាន Tu Lien នឹងបង្កើតការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃ ខ័ណ្ឌស្រុកនានាក្នុងទីក្រុងហាណូយ; តភ្ជាប់ខេត្ត ក្រុងក្នុងតំបន់ តភ្ជាប់ប្រទេសទាំង មូល និងតភ្ជាប់អន្តរជាតិតាមរយៈអាកាសយានដ្ឋាន Noi Bai និងព្រលានយន្តហោះ Gia Binh។

Top