នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានប្រារព្ធពិធីអុជធូបយ៉ាងឧឡារិក ដើម្បីរំលឹកខួបលើកទី ១៣៥ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥)។
សហគមន៍ជនវៀតណាមនៅកម្ពុជាចូលរួមពិធីអុជធូបនៅទីស្នាក់ការសមាគមខ្មែរ-វៀតណាម។ រូបថត៖ VOV
ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា ខួបលើកទី ១៣៥ ទិវាកំណើតលោកប្រធានហូជីមិញ គឺជាឱកាស សម្រាប់កម្មាភិបាល បក្ខជននិងសមាជិកស្ថានទូតវៀតណាមនៅកម្ពុជា សមាគមធុរកិច្ចវៀតណាមនៅកម្ពុជា និងសហគមន៍ជនវៀតណាមនៅកម្ពុជា បន្តសិក្សារៀនសូត្រនិងធ្វើតាមគំរូរបស់ប្រធានហូជីមិញ ហើយខិតខំបំពេញភារកិច្ចប្រកបដោយជោគជ័យ។
នៅព្រឹថ្ងៃទី ១៨ ឧសភា អាណិកជនវៀតណាមជាច្រើនជំនាន់នៅរាជធានីភ្នំពេញ និងបណ្តាស្រុកជិតខាងក៏បានប្រារព្ធពិធីអុជធុបយ៉ាងឧឡារិកនៅទីស្នាក់ការសមាគមខ្មែរ-វៀតណាម ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ១៣៥ ទិវាកំណើតលោកប្រធានហូជីមិញ ក៏ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារតំណាងការទូត និងសហគមន៍អាណិកជនវៀតណាមរៀបចំឡើងនៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម