• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានហូជីមិញដឹកនាំបដិវត្តន៍វៀតណាមទទួលបានភាពជោគជ័យ


 លោកប្រធានហូជីមិញដឹកនាំបដិវត្តន៍វៀតណាមទទួលបានភាពជោគជ័យ (រូបថត៖ vov.vn)
 

ក្នុងដំណើរការស្វែងរកមាគ៌ាសង្គ្រោះជាតិ លោកប្រធាន ហូជីមិញ បានឆ្ពោះរកលទ្ធិម៉ាក្យ - លេនីន ដោយបាន​ចូល​រួម​បង្កើតបក្សកុម្មុយនិស្តបារាំងនាឆ្នាំ ១៩២០ ហើយក្លាយទៅជាជន កុម្មុយនិស្តវៀ​តណាម​ដំបូង​បង្អស់​ផងដែរ។ 

ចាប់តាំង​​ពីពេលនេះតទៅ លោកប្រធានហូជីមិញបានបង្កើតឡើងបក្សកុម្មុយនិស្តវៀតណាម ដែលបន្សល់​ទុកឱ្យ​ប្រទេស​ វៀតណាមនូវបុព្វហេតុមួយដ៏ត្រចេះត្រចង់។ ការរួមវិភាគទាន​និង​ការលះ​បង់​របស់​លោក​ប្រធាន​ហូជីមិញ​ ទទួលបានការកោតសរសើរពិសេសពីសំណាក់មិត្តភក្តិអន្តរជាតិផងដែរ។
 
ក្នុងឆាក​ជីវិតធ្វើសកម្មភាពបដិវត្តន៍របស់ខ្លួន លោកប្រធានហូជីមិញ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ជាច្រើននៅ​លើពិភពលោក ប៉ុន្តែប្រទេសចិនប្រហែលជាកន្លែងដែលលោកទៅមកវិញយ៉ាងច្រើនដងជាងគេ។ នៅទី​នេះ លោកប្រធាន ហូជីមិញបានបង្កើតសមាគម​សមមិត្តយុវជន​បដិវត្តវៀត​ណាម​និង​បើកថ្នាក់​បណ្តុះ​បណ្តាល​ស្តីពីនយោបាយបដិវត្តនៅខេត្តក្វាងចូវ (Guangzhou ) ដើម្បីត្រៀម​រៀបចំ​និង​បង្កើត​បក្សកុម្មុយ​និស្ត​វៀត​ណាម​។ លោក Zhang De Wei អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមបានវាយតម្លៃថា៖
 
«មុនពេល​បង្កើតបក្សកុម្មុយនិស្តវៀតណាម លោកប្រធាន​ហូជីមិញ​បាន​បង្កើត​សមាគម​សមមិត្តយុវជន​បដិវត្ត​ វៀ​តណាមនៅប្រទេសចិន។ នេះគឺជាអង្គការ​មួយដើម្បី​លោកប្រធាន​ហូជីមិញផ្សព្វ​ផ្សាយសតិ​អារម្មណ៍​ជឿន​លឿន​ និងស្មារតី   តស៊ូរំដោះជាតិ និងដណ្តើមឯករាជ្យជាតិ សម្រាប់យុវជនវៀតណាម។ ហេតុដូច្នេះ​តួនាទី​របស់​លោក​ប្រធានហូជីមិញក្នុងដំណើរការនេះអាចនិយាយយ៉ាងខ្លីថាគឺជាអ្នកចាត់តាំង អ្នកដឹកនាំ ស្ថាបនិក និងអគ្គមគ្គុទេសដ៏​មហិមាជាពិតៗតែម្តង» ។
 
ពិតណាស់ថា ក្នុងឱកាសនេះមិត្តភក្តិអន្តរជាតិជាច្រើនក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់បក្សកុម្មុយនីស្ត វៀត​ណាម ក្រោមការដឹកនាំដ៏ឈ្លៃវៃរបស់លោកប្រធានហូជីមិញ។ លោកសាស្រ្តាចារ្យ បណ្ឌិត​ផ្នែក​ប្រវត្តិ​សាស្ត្រ​លោក​ Vladimir Kolotov នាយកវិទ្យាស្ថានស្រាវជ្រាវហូជីមិញនៃសាកលវិទ្យាល័យជាតិ St. Petersburg (ប្រទេសរុស្ស៊ី) បានអះអាងថាក្នុងរយៈពេល ៩០ ឆ្នាំកន្លង​មកនេះ​ដោយមាន​បសត្តិអារម្មណ៍​របស់លោក​ប្រធាន​ហូជីមិញ​បានបន្សល់ទុកនោះ បក្សកុម្មុយនិស្តវៀតណាម ជានិច្ចកាលបង្ហាញ​នូវភាព​បត់បែន​និងភាព​ប៉ិនប្រសប់​ទាន់ពេលវេលា ហើយនាំមកនូវសមិទ្ធិផលដ៏អស្ចារ្យដល់ប្រទេសជាតិ​ក្នុងការ​ស្វែង​រកមាគ៌ា​ធ្វើសមាហរណកម្ម​អន្តរជាតិប្រកបដោយប្រសិទ្ធ ភាពក្នុងស្ថានភាពពិភពលោកកាន់តែ​ស្មុគស្មាញ​នាពេល​បច្ចុប្បន្ន​នេះ។
 
ទន្ទឹមនឹង​នេះអគ្គលេខាបក្សកុម្មុយនីស្តអេហ្ស៊ីប លោក Salah Adly Abdelhafiz បានអះ​អាងថា​គណបក្ស​កុម្មុយនីស្ត​វៀតណាម​គឺជានិមិត្តរូបដ៏ធំមួយ។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម លោក​ប្រធាន​ហូជីមិញ​ ប្រជាជនវៀត   ណាមកាន់តែមានជីវភាពរស់នៅសម្បូរធូរធារ សុភមង្គលនិងអភិវឌ្ឍន៍​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top