• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្របែលហ្សិក

គេរំពឹងថានឹងមានសេចក្ដីសម្រេចមួយដែលត្រូវបានអនុម័តដោយសភាបែលហ្ស៊ិក ស្តីពីការជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម។
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្របែលហ្សិក

នារសៀលថ្ងៃនេះ (ថ្ងៃទី ២២ សីហា) នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទទួលជួបប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយបែលហ្សិក ហើយមានបំណងនាំទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។ លោកបានស្នើឲ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិនិយោគ ពាណិជ្ជកម្ម ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង  ជាពិសេស ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញសកម្មភាពបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជននិងការផ្លាស់ប្តូរលើវិស័យវប្បធម៌ ព្រមទាំង សហប្រតិបត្តិការកាន់តែជិតស្និទ្ធលើបញ្ហាអន្តរជាតិ។ ជាការឆ្លើយតបប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose បាននិយាយថា គេរំពឹងថានឹងមានសេចក្ដីសម្រេចមួយដែលត្រូវបានអនុម័តដោយសភាបែលហ្ស៊ិក ស្តីពីការជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម។ សេចក្ដីសម្រេចនេះអំពាវនាវឱ្យរដ្ឋាភិបាលបែលហ្ស៊ិកជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយបន្ថែមទៀតដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top