• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញជូនពរបុណ្យណូអែលនៅទីសំណាក់អាសឺវែក Hue

ក្នុងឱកាសបុណ្យណូអែល (ថ្ងៃទី ២៤ ធ្នូ) និងស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុង Hue ខេត្ត Thua Thien Hue ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរចំពោះទីសំណាក់អាសឺវែកភូមិភាគ Hue (Archdiocese Hue)។
ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា បក្ស រដ្ឋ តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយគោរព និងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជន (រូបថត៖ VNA)

ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះ កាតូលិកជននៅទីសំណាក់អាសឺវែក Hue ដែលបានបំពេញការងារយ៉ាងល្អនាពេលថ្មីៗនេះ បានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ និងប្រទេសជាតិ   រួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។  លោកប្រធានរដ្ឋសង្ឃឹមថា ក្នុងតួនាទីជាអារសឺវែក  Giuse Nguyen Chi Linh នឹងបន្តណែនាំ លើកទឹកចិត្តដល់បងប្អូនអ្នកកាន់សាសនាកាតូលិកនៃ Archdiocese Hue បន្តលើកតម្កើងស្មារតីគោរពព្រះ ស្នេហាជាតិ។ ស្រឡាញ់ព្រះនិងស្រឡាញ់ជនរួមជាតិ ដើម្បីឱ្យមានអំពើល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌; រួមដៃគ្នាកសាងប្រទេសឱ្យកាន់តែរីកចម្រើន និងសម្បូរសប្បាយ។

ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានមានប្រសាសន៍ថា លោកបានចុះហត្ថលេខាលើលិខិតអញ្ជើញសម្តេចប៉ាប Francis មកបំពេញទស្សនកិច្ចនៅវៀត ណាម; សង្ឃឹមថាសហគមន៍កាតូលិកវៀតណាមនឹងសម្របសម្រួលជាមួយភ្នាក់ងាររដ្ឋដើម្បីមានឱកាសទទួលស្វាគមន៍សម្តេចប៉ាបមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

យោងតាមលទ្ធផល​ស្ថិតិ ក្នុងខែកញ្ញា ឆ្នាំ ២០២៦ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧៧ លាននាក់ កើនឡើងជាង ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

Top