• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ To Lam ទទួលឯកអគ្គរដ្ឋទូតស៊ុយអែតមកជម្រាបលា

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែតលោកស្រី Ann Mawe មកជម្រាបលា។
ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែត លោកស្រី Ann Mawe។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ To Lam បានស្នើឲ្យ ភាគីទាំងពីរពង្រឹងសកម្មភាព សហប្រតិបត្តិការខាងនយោបាយ ការទូតទ្វេភាគី និងពហុភាគី។ លោកប្រធានរដ្ឋ សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈសកម្ម ភាពសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌-សិល្បៈ កីឡា ទេសចរណ៍ និងកិច្ចសហ ប្រតិបត្តិការរវាងមូលដ្ឋាន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ពង្រឹងទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានវាយតំលៃខ្ពស់ចំពោះការ អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ; សង្កត់ធ្ងន់ថា ក្នុងរយៈ ពេលកន្លះសតវត្សកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និង ពង្រីកកាន់តែខ្លាំងឡើង។ ស៊ុយអែត គឺជាដៃគូមួយក្នុងចំណោមដៃគូធំបំផុតទាំង ១០ របស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប (EU)។ លោកស្រីឯកអគ្គរដ្ឋទូតក៏បាននិយាយ ផងដែរថា ប្រទេសស៊ុយអែតមានបំណងចង់សហការជាមួយវៀតណាមក្នុងការឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរបៃតង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top