• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ លោក John Kerry។

 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបបេសកជនប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ លោក John Kerry (រូបថត៖ Thong Nhat/TTXVN)

ពិភាក្សាអំពីបញ្ហាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមកំពុងខិតខំប្រឹងប្រែងក្នុងបញ្ហានេះ ហើយបានសម្រេចចិត្តឈប់ប្រើប្រាស់ថាមពលធ្យូងថ្មនៅឆ្នាំ ២០៥០។ វៀតណាមមានបំណង ចង់ឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រធនធានហិរញ្ញវត្ថុក៏ដូចជាបច្ចេកវិទ្យា និងធនធានមនុស្ស សម្រាប់វៀតណាម ក្នុងការអភិវឌ្ឍគម្រោងថាមពលខ្យល់ ពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។

ក្នុងតួនាទីជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ លោក John Kerry បានមានប្រសាសន៍ថា នាពេលខាងមុខ វៀតណាម និងអាមេរិកនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរៀបចំសម្រាប់សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៧ (COP 27)។ ទាក់ទងនឹងការកើនឡើងនៃនីវ៉ូទឹកសមុទ្រនិងផលប៉ះពាល់ដ៏ធំរបស់វាទៅលើតំបន់ដីសណ្តទន្លេCuu Long លោក John Kerry បាននិយាយថា សហរដ្ឋអាមេរិកមានគំនិត ប្រភពហិរញ្ញវត្ថុ និងធនធានមនុស្សជាច្រើន ដើម្បីជួយវៀតណាមបំប្លែងថាមពល របស់ខ្លួនទៅជាគំរូថាមពលស្អាត ជាពិសេសថាមពលពន្លឺព្រះអាទិត្យ។ លើសពីនេះ សហរដ្ឋអាមេរិកក៏អាចគាំទ្រវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top