• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ កសាងជីវភាពវប្បធម៌ បំផុសមោទនភាពរបស់ជនហាណូយ

ក្នុងឱកាសរំលឹកខួបលើកទី ៩២ ទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៣០-ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២២) នាយប់ថ្ងៃទី ១៤ ខែ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាបុណ្យ មហាសាមគ្គីជាតិទាំងមូលនៅសង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។
  លោកប្រធានរដ្ឋប្រគល់អំណោយដល់សង្កាត់ Dien Bien។ (រូបថត៖ VOV)  
អញ្ជើញថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យសង្កាត់ Dien Bien បន្តអនុវត្តន៍ឲ្យកាន់តែល្អថែមទៀតនូវការងារឃោសនា និងចលនាប្រជាជន គោរពតាមគោលមាគ៌ា គោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ក៏ ដូចជាបទបញ្ញត្តិទាំងអស់នៅក្នុងមូលដ្ឋានផងដែរ; ចូលរួមកសាងជីវភាពវប្បធម៌ រស់នៅប្រកបដោយក្តីស្រឡាញ់ មេត្តាករុណា បំផុសមោទនភាពរបស់ជនហាណូយ; អនុវត្តន៍ការចលនា “សិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទ ហូជីមិញ” “កសាងជនហាណូយស៊ីវីល័យ សុភាបរៀបសា”... ទន្ទឹមនឹងនោះ លោក ប្រធានរដ្ឋបានស្នើឲ្យអាជ្ញាធរ និងរណសិរ្សមាតុភូមិម្ចាស់ការក្ដាប់ជាប់មតិយោបល់និង សេចក្តីប្រាថ្នារបស់ ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋម្នាក់ៗ និងគ្រួសារនីមួយៗអាច ចូលរួម ពិភាក្សា និងសម្រេចលើបញ្ហារួមរបស់សហគមន៍។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រគល់អំណោយជូន គ្រួសារមានស្ថានភាពលំបាកដែលបានក្រោកឡើងក្នុងជីវភាព និងគ្រួសារវប្បធម៌គំរូ នៅសង្កាត់ Dien Bien ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top