• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ៖ "កសាងសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ មនុស្សសាស្ត្រនិងទំនើប"

អញ្ជើញចូលរួមនិងថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានលើកសរសើរអ្នកនិពន្ធដែលបានឈ្នះរង្វាន់សារព័ត៌មានជាតិឆ្នាំ ២០២២; ហើយចាត់ទុកថា ស្នាដៃដែលទទួលបានជ័យលាភីបន្តបង្ហាញពីលក្ខណៈបដិវត្តន៍ សមត្ថភាពច្នៃប្រឌិត និងការលះបង់ដោយមិនចេះនឿយណាយរបស់អ្នកសារព័ត៌មាន។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ថ្លែងនៅពិធីប្រគល់រង្វាន់។ (រូបថត៖ VOV)

នាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានវប្បធម៌មិត្តភាពទីក្រុងហាណូយ ពិធីប្រគល់ ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៧ ឆ្នាំ ២០២២ បានប្រព្រឹត្តទៅក្នុងឱកាសរំលឹក ខួបលើកទី ៩៨ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥-ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣)។

អញ្ជើញចូលរួមនិងថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានលើកសរសើរអ្នកនិពន្ធដែលបានឈ្នះរង្វាន់សារព័ត៌មានជាតិឆ្នាំ ២០២២; ហើយចាត់ទុកថា ស្នាដៃដែលទទួលបានជ័យលាភីបន្តបង្ហាញពីលក្ខណៈបដិវត្តន៍ សមត្ថភាពច្នៃប្រឌិត និងការលះបង់ដោយមិនចេះនឿយណាយរបស់អ្នកសារព័ត៌មាន។

ក្នុងបរិបទដែលព័ត៌មានកាន់តែសម្បូរបែប ពហុវិមាត្រ ហើយព័ត៌មានមិនពិត កាន់តែច្រើនឡើងនោះ លោកប្រធានរដ្ឋបានក្រើនរំលឹកថា សារព័ត៌មានត្រូវមានភាព ម្ចាស់ការ មោះមុត ដើម្បីរកឃើញនិងព្យាករណ៍អំពីបញ្ហានានា ការពារយ៉ាងរឹងមាំនូវ មូលដ្ឋានសតិអារម្មណ៍របស់បក្ស តស៊ូយ៉ាងប្ដូរផ្ដាច់នឹងល្បិចកលខុសឆ្គង រួមចំណែក ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ ភាពអសកម្ម និងករិយាធិប តេយ្យ; ត្រូវតែជាកម្លាំងឈានមុខគេក្នុងការកសាង អភិវឌ្ឍវប្បធម៌វៀតណាម និង មនុស្សវៀតណាម៖ នៅចំពោះមុខនិន្នាការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្របច្ចេកវិទ្យា ការ ប្រកួតប្រជែងដ៏ខ្លាំងក្លាពីផ្លាតហ្វមព័ត៌មានផ្សេងៗ និងការផ្លាស់ប្តូរឥរិយាបទក្នុងការ ទទួលព័ត៌មានរបស់សាធារណៈជន អ្នកសារព័ត៌មានម្នាក់ៗត្រូវតែសិក្សាស្រាវជ្រាវ ដោយខ្លួនឯង ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ ច្នៃប្រឌិតដោយឥតឈប់ឈរ ប្រកបអាជីពដោយវិជ្ជាជីវៈ ផ្តល់ព័ត៌មានប្រកបដោយគុណភាព គួរឲ្យទុកចិត្ត និង បញ្ចុះបញ្ចូលនៅលើផ្លាតហ្វមប្រពៃណី ជាពិសេសផ្លាតហ្វមបច្ចេកវិទ្យាឌីជីថល ដើម្បី អាចទាក់ទាញ រក្សាការជឿទុកចិត្ត និងការគោរពរបស់សាធារណជន

ក្នុងពិធីនេះ គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់ A ចំនួន ៨ រង្វាន់ B ចំនួន ២៤ រង្វាន់ C ចំនួន ៤៦ រង្វាន់លើកទឹកចិត្តចំនួន ៤៥ សម្រាប់ស្នាដៃសារព័ត៌មាន ឆ្នើមបំផុត។ វិទ្យុសម្លេង
វៀតណាមមានស្នាដៃចំនួន ៦ ដែលត្រូវបានលើកតម្កើង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top