• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី

នាពេលខាងមុខ លោកប្រធានរដ្ឋសភាបានស្នើឲ្យ ភាគីទាំងពីរគួរតែផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់ គ្រប់ជាន់ថ្នាក់ជាប្រចាំ ជាពិសេសពង្រឹងទំនាក់ទំនងរវាងរដ្ឋ សភាវៀតណាមជាមួយសភាឌូម៉ាជាតិរុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី រួមគ្នា ពិភាក្សាលើបញ្ហានានាដែលជាកង្វល់រួម។
ប្រធានរដ្ឋសភា វៀតណាម លោក Tran Thanh Man ទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំ នៅវៀតណាម លោក Gennady Bezdetko។ (រូបថត៖ VOV)
នារសៀលថ្ងៃទី ៦ សីហា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀតណាម លោក Tran Thanh Man បានទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំ នៅវៀតណាម លោក Gennady Bezdetko។ អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភា វៀតណាមលោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលកំណត់ ការអភិវឌ្ឍទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ីជាគោលនយោបាយដ៏ខ្ជាប់ខ្ជួន ជាជម្រើស យុទ្ធសាស្ត្រ និងបញ្ហាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដើម្បីអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មរបស់វៀតណាម។
នាពេលខាងមុខ លោកប្រធានរដ្ឋសភាបានស្នើឲ្យ ភាគីទាំងពីរគួរតែផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់ គ្រប់ជាន់ថ្នាក់ជាប្រចាំ ជាពិសេសពង្រឹងទំនាក់ទំនងរវាងរដ្ឋ សភាវៀតណាមជាមួយសភាឌូម៉ាជាតិរុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី រួមគ្នា ពិភាក្សាលើបញ្ហានានាដែលជាកង្វល់រួម។ លោកប្រធានរដ្ឋសភាមានបំណងថា លោក ឯកអគ្គរដ្ឋទូតក្នុងអាណត្តិរបស់ខ្លួន នឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាម ព្រមទាំងធ្វើជាស្ពាន តភ្ជាប់រដ្ឋសភាវៀតណាមជាមួយសភាឌូម៉ាជាតិរុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធ រុស្ស៊ីផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Gennady Bezdetko បានអះអាងថា ឯកអគ្គរដ្ឋ ទូត និងស្ថានទូតនឹងបន្តខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

នារសៀលថ្ងៃទី៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី គុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា។

Top