• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ គុណភាពច្បាប់គឺជាកត្តាគន្លឹះ

សម័យប្រជុំលើកទី ៥៥ ត្រូវបានបែងចែកជា ២ វគ្គ៖ វគ្គទី ១ នៅថ្ងៃទី ២ ខែមីនា និងវគ្គទី ២ នៅថ្ងៃទី ១៦ និងទី ១៧ ខែមីនា។ នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន ១០ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ១ ដែលគ្រោងនឹងដាក់ជូនសម្រាប់ការអនុម័តនៅក្នុងសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី១៦។

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន អញ្ជើញថ្លែងនៅក្នុងពិធីបើកសម័យប្រជុំលើកទី ៥៥។ (រូបថត៖  VNA)

អញ្ជើញថ្លែងនៅក្នុងពិធីបើកសម័យប្រជុំលើកទី ៥៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឱ្យសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យឡើងវិញសេចក្តីព្រាងច្បាប់ដោយប្រុងប្រយ័ត្ន; ផ្តោតលើការស្រាយបំភ្លឺបញ្ហាដែលនៅជាប់គាំង អំពីគោលនយោបាយដែលមានជម្រើស និងខ្លឹមសារដែលត្រូវការសុំការណែនាំដើម្បីឈានដល់ការឯកភាពគ្នាមុនពេលដាក់ជូនរដ្ឋសភា។ លោកប្រធានរដ្ឋសភាមានប្រសាសន៍ថា៖

“ទស្សនៈទូទៅគឺធ្វើបានប៉ុណ្ណា ធានាភាពរឹងមាំក្នុងគ្រប់ជំហាន ដោយយកគុណភាពជាកត្តាគន្លឹះ។ យើងត្រូវតែត្រៀមរៀបចំនីតិវិធីទាំងអស់ និងធានាគុណភាពក្នុងដំណើរការ។ យើងមិនគួរប្រញាប់ប្រញាល់អនុម័តលើច្បាប់ចំនួន ៩ ឬ ១០ ក្នុងអាណត្តិនេះតែប៉ុណ្ណោះទេ។ ប៉ុន្តែ បញ្ហាគឺគុណភាព តើមានសំណុំឯកសារពេញលេញដែរឬទេ? តើធានាបាននូវការអនុវត្តយ៉ាងត្រឹមត្រូវស្របតាមឯកសារច្បាប់ដែរឬទេ? ទាំងនេះគឺជាបញ្ហាដែលបានដាក់ចេញ។ ខ្ញុំស្នើឱ្យមានការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ដើម្បីធានានីតិវិធី ពេលវេលា និងគុណភាព”។

សម័យប្រជុំលើកទី ៥៥ ត្រូវបានបែងចែកជា ២ វគ្គ៖ វគ្គទី ១ នៅថ្ងៃទី ២ ខែមីនា និងវគ្គទី ២ នៅថ្ងៃទី ១៦ និងទី ១៧ ខែមីនា។ នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន ១០ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ១ ដែលគ្រោងនឹងដាក់ជូនសម្រាប់ការអនុម័តនៅក្នុងសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី១៦។ លោកប្រធានរដ្ឋសភាបានរំលឹកជាថ្មីម្ដងទៀតថា ភារកិច្ចស្នូលសម្រាប់ខែមីនានេះគឺការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ និងការត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ និងសម័យប្រជុំលើកទី ១ នៃក្រុមប្រឹក្សាប្រជាជនតាមមូលដ្ឋាននានាប្រកបដោយជោគជ័យ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

កម្មវិធីសិល្បៈ សំឡេងនៃយុគសម័យថ្មី បើកមហៅស្រពវិទ្យុទូទាំងប្រទេស

កម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បើកមហៅស្រពវិទ្យុទូទាំងប្រទេស

ពិធីបើកមហោស្រពផ្សាយសំឡេងជាតិលើកទី១៧ ដែលមានប្រធានបទ "ផ្សាយសំឡេងសម្រាប់ប្រទេសវៀតណាមដ៏រឹងមាំ និងវិបុលភាព" និងកម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បានទាក់ទាញមនុស្ស និងអ្នកទេសចរប្រមាណ ៥០.០០០នាក់ ហើយបានធ្វើឡើងនាយប់ថ្ងៃទី១១ ខែមេសា នៅទីលាន ៣០/១០ (សង្កាត់ហាឡុង ខេត្តក្វាងនិញ)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ។

Top