• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់ប្រជាពលរដ្ឋនៅតំបន់តាំងទីលំនៅថ្មី ភូមិ Quang Duc

នាថ្ងៃទី ១ ខែមីនា ក្នុងដំណើរទស្សនកិច្ចការងារ នៅខេត្តដាក់ឡាក់ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងឆ្នាំ ២០២៥ ដែលឥឡូវនេះត្រូវបានបែងចែកលំនៅដ្ឋានថ្មីនៅក្នុងតំបន់តាំងទីលំនៅថ្មី ភូមិ Quang Duc ឃុំ Tuy An Nam។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ សាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាជននៅតំបន់តាំងទីលំនៅថ្មីភូមិ Quang Duc។ (រូបថត៖ VNA)

ប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីរំភើបរីករាយ ដោយសារមិនត្រឹមតែបានរស់នៅក្នុងផ្ទះថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអំណោយដែលមានអត្ថន័យជាក់ស្តែងដូចជា៖ ទូរទស្សន៍ និងទូរទឹកកក ដែលជាជំនួយឧបត្ថម្ភរបស់អង្គភាពនានា ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦ ក្នុងបរិយាកាសកក់ក្តៅនិងរីករាយ។

“ដោយមានយុទ្ធនាការក្វាងទ្រុងដែលបានបំផុសឡើងដោយលោកនាយករដ្ឋមន្ត្រី ប្រជាជនឥឡូវនេះកំពុងរស់នៅក្នុងតំបន់តាំងទីលំនៅថ្មី។ នេះជាលក្ខខណ្ឌសម្រាប់ការកសាងជីវភាពឡើងវិញឲ្យកាន់តែសម្បូរធូធារ សមភាព រីកចម្រើន និងសុភមង្គល”។

“យើងខ្ញុំមានសេចក្តីសោមនស្សរីករាយនិងដឹងគុណយ៉ាងច្រើនចំពោះរដ្ឋនិងសប្បុរសជន ដែលបានយកចិត្តទុកដាក់ និងសាងសង់ផ្ទះសម្រាប់យើងខ្ញុំ។ ប្រជាជននៅទីនេះមានលក្ខខណ្ឌគ្រប់គ្រាន់ មានបន្ទប់ដាច់ដោយឡែកសម្រាប់កូនៗ។ ផ្ទះចាស់របស់ខ្ញុំត្រូវបំផ្លាញដោយខ្យល់ព្យុះ ប៉ុន្តែឥឡូវនេះខ្ញុំពិតជារីករាយណាស់ដែលមានផ្ទះថ្មី។ ខ្ញុំពិតជាដឹងគុណរដ្ឋច្រើនណាស់”។

លោកនាយករដ្ឋមន្រ្តីប្រគល់អំណោយដល់ប្រជាពលរដ្ឋ។ (រូបថត៖ VNA)

សាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាជននៅតំបន់តាំងទីលំនៅថ្មីភូមិ Quang Duc លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖

“ការសាងសង់តំបន់តាំងទីលំនៅថ្មីត្រូវបានអនុវត្តន៍យ៉ាងល្អ ហើយឥឡូវនេះ យើងត្រូវរៀបចំឡើងវិញ ឱ្យវាកាន់តែស្រស់ស្អាត។ ទីពីរ គឺការដាំដើមឈើបៃតង។ ទីបី សំណង់ទាក់ទងនឹងវប្បធម៌ និងការប្រជុំជីវភាពសហគមន៍។ ទាក់ទងនឹងសាលាមត្តេយ្យ និងសាលារៀន គួរតែរកកន្លែងងាយស្រួលសម្រាប់ការសាងសង់សាលា។ ខ្ញុំសូមសរសើរប្រជាពលរដ្ឋ ដែលបានស្រុះចិត្តគំនិតជាមួយបក្ស និងរដ្ឋ ដើម្បីសម្រេចការសាងសង់លំនៅដ្ឋាន។ ឥឡូវនេះ យើងបន្តរួមដៃលើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន និងខិតខំក្លាយជាភូមិគំរូមួយ”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top