ព័ត៌មាន
លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ទិវាលោកប្រធានហូជីមិញទស្សនាខេត្ត Nam Dinh
នាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៣) ខេត្ត Nam Dinh បានប្រារព្ធពិធីរំលឹកខួបលើកទី ៦០ ទិវាលោកប្រធានហូជីមិញទៅទស្សនាខេត្ត Nam Dinh (២១ ឧសភា ១៩៦៣ - ២១ ឧសភា ២០២៣)។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានស្នើឲ្យខេត្ត Nam Dinh ផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ផ្សារភ្ជាប់ជាមួយការផ្លាស់ប្ដូរថ្មីគំរូកំណើន អនុវត្តន៍ល្អកម្មវិធីកសាងជនបទថ្មី ផ្សារភ្ជាប់ជាមួយនគរូបនីយកម្ម យកប្រជាជននៅជនបទជាម្ចាស់កម្មវត្ថុ បង្កើតការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់អំពីផ្នត់រស់នៅជនបទ និងគុណភាពជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបនៅជនបទ៖
“ចាំបាច់ត្រូវយល់ដឹងឱ្យបានពេញលេញនូវតួនាទី ទីតាំង សក្តានុពល គុណសម្បត្តិ ការលំបាក និងបញ្ហាប្រឈមរបស់ខេត្ត និងមេរៀនបទពិសោធន៍ដ៏ថ្លៃថ្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ សុវត្ថិភាពរបស់ខេត្តនារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ; អនុវត្តន៍ឲ្យបានល្អការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញ ពាក្យទូន្មានរបស់លោកនៅពេលលោកមកទស្សនាខេត្តចំនួន ៥ ដង ពង្រីកឆន្ទៈខ្លួនទីពឹងខ្លួន សេចក្តីប្រាថ្នាឈានឡើងអភិវឌ្ឍន៍ស្រុកកំណើត មាតុភូមិ ។ ទន្ទឹមនឹងនេះ បក្សភាគ និងប្រជាជនខេត្ត Nam Dinh ចាំបាច់ត្រូវម្ចាស់ការ និងច្នៃប្រឌិតថែមទៀត ពង្រីករាល់សក្តានុពល ប្រៀបខ្លាំង ខិតខំប្រឹងប្រែងអនុវត្តន៍ពាក្យទូន្មានរបស់លោកគឺ ៖ “Nam Dinh ជាខេត្តមួយដែលមានដីពោរពេញទៅដោយជីជាតិ ធនធានសម្បូរបែប ប្រជាជនឧស្សាហ៍ព្យាយាម ហើយមានសក្ដានុពលជាច្រើន ដើម្បីក្លាយជាខេត្តសម្បូរធូធារផងដែរ”៕