• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាមអញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខន្ធដល់ស្ត្រីកវី Ho Xuan Huong និងអុជធូបរំលឹកវិញ្ញាណក្ខន្ធដល់វីរៈយុទ្ធជនពលីនៅខេត្ត Nghe An

កាលពីជាង ២០០ ឆ្នាំមុន កំណាព្យរបស់ Ho Xuan Huong បានបង្កប់នូវសតិអារម្មណ៍មនុស្សធម៌យ៉ាងជ្រាលជ្រៅ ដោយផ្ដោតសំខាន់លើការតស៊ូទាមទារសិទ្ធិរស់រានមានជីវិតរបស់មនុស្ស ជាពិសេសគឺស្ត្រី និងសិទ្ធិសមភាពរវាងបុរស និងស្ត្រី។
  លោកប្រធានរដ្ឋវៀតណាមអញ្ជើញអុជធូបនៅវិហារត្រកូល Ho Phi។ រូបថត៖ Thanh Cuong/Nghe An  

ក្នុងឱកាសអញ្ជើញចូលរួមពិធីលើកតម្កើង និងរំលឹកខួបលើកទី ២៥០ ឆ្នាំកំណើត (១៧៧២ - ២០២២) និងខួបលើកទី ២០០ នៃមរណភាព (១៨២២ - ២០២២) របស់ស្ត្រីកវី Ho Xuan Huong នាព្រឹកថ្ងៃទី ៣ ខែធ្នូ នៅស្រុក Quynh Luu ខេត្ត Nghe An ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន អញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខន្ធដល់ស្ត្រីកវី Ho Xuan Huong

កាលពីជាង ២០០ ឆ្នាំមុន កំណាព្យរបស់ Ho Xuan Huong បានបង្កប់នូវសតិអារម្មណ៍មនុស្សធម៌យ៉ាងជ្រាលជ្រៅ ដោយផ្ដោតសំខាន់លើការតស៊ូទាមទារសិទ្ធិរស់រានមានជីវិតរបស់មនុស្ស ជាពិសេសគឺស្ត្រី និងសិទ្ធិសមភាពរវាងបុរស និងស្ត្រី។ ជាមួយនឹងតម្លៃសតិអារម្មណ៍ និងសិល្បៈដែលមានលក្ខណៈអន្តរជាតិ កំណាព្យរបស់ Ho Xuan Huong ត្រូវបានបកប្រែជា ១២ ភាសា រួមចំណែកផ្សព្វផ្សាយតម្លៃដ៏ថ្លៃថ្លា និង មនុស្សធម៌នៅក្នុងស្នាដៃរបស់លោកស្រីដល់មនុស្សគ្រប់រូបនៅលើពិភពលោក។ នៅខែវិច្ឆិកា ឆ្នាំ ២០២១ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានអនុម័តលើសេចក្តីសម្រេចចិត្តលើកតម្កើង រំលឹកខួបលើកទី ២៥០ នៃថ្ងៃកំណើត និងខួបលើកទី ២០០ នៃមរណភាពរបស់ស្ត្រីកវី Ho Xuan Huong

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋវៀតណាមអញ្ជើញ អុជធូបរំលឹកវិញ្ញាណក្ខន្ធដល់វីរៈយុទ្ធជនពលីនៅខេត្ត Nghe An ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top