• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ តភ្ជាប់ជាមួយគណៈកម្មាធិការប្រជាជននៃខេត្ត ទីក្រុងនិងស្រុកទាំងអស់ចំណុះមជ្ឈឹម រួមទាំងខ័ណ្ឌ ស្រុកនិងទីរួមស្រុកដែលមានតំបន់ឧស្សាហកម្ម តំបន់កែច្នៃ និងតំបន់សេដ្ឋកិច្ចទៀតផង។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP)


នាព្រឹកថ្ងៃទី ២៩ ឧសភា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៃសន្និសីទអនឡាញទូទាំងប្រទេស ស្តីពីស្ថានការណ៍និងដំណោះស្រាយជាបន្ទាន់ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ តភ្ជាប់ជាមួយគណៈកម្មាធិការប្រជាជននៃខេត្ត ទីក្រុងនិងស្រុកទាំងអស់ចំណុះមជ្ឈឹម រួមទាំងខ័ណ្ឌ ស្រុក និងទីរួមស្រុកដែលមានតំបន់ឧស្សាហកម្ម តំបន់កែច្នៃ និងតំបន់សេដ្ឋកិច្ចទៀតផង។

ថ្លែងមតិក្នុងឱកាសបើកសម័យប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា ស្ថានភាពថ្មីនិងការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត ទាមទារឱ្យមានដំណោះស្រាយសកម្មជាងមុន សមស្របនិងមានប្រសិទ្ធិភាពជាងមុន ទើបអាចគ្រប់គ្រងនិងរុញថយក្រោយប្រកបដោយប្រសិទ្ធភាពជំងឺរាតត្បាត ជាពិសេសនៅតាមទីក្រុងធំៗ និងតំបន់ឧស្សាហកម្ម ដោយឈរលើស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង”។

 

រដ្ឋមន្ត្រី លោក Nguyen Thanh Long ជូនរបាយការណ៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ VGP)


ធ្វើការជម្រាបជូនរបាយការណ៍នៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានសង្កត់ធ្ងន់ថា ការផ្ទុះជំងឺរាតត្បាតលើកនេះត្រូវបានកំណត់ដោយការរីករាលដាលនៃវីរុសបំប្លែងថ្មីនិងពហុទម្រង់ ដែលភាគច្រើនផ្ទុះឡើងក្នុងតំបន់ឧស្សាហកម្ម បន្ទាប់មកឆ្លង រាល ដាលដល់សហគមន៍ ដោយវីរុសឆ្លងពហុប្រភេទ៖ “បញ្ហាឥឡូវនេះគឺវីរុសបំប្លែងថ្មី «កូនកាត់» រវាងវីរុសបំប្លែងខ្លួនថ្មីចំនួន២ដែលត្រូវបានរកឃើញ ដំបូងគេនៅក្នុងចក្រភពអង់គ្លេស និងឥណ្ឌា។ យើងបានមើលឃើញថា វីរុសនេះគ្រោះថ្នាក់ខ្លាំងណាស់ ហើយយើងនឹងផ្សព្វផ្សាយវានៅលើផែន ទីហ្សែននៃពិភពលោកផងដែរ។ វីរុសបំប្លែងខ្លួនថ្មីកូនកាត់នេះមានសមត្ថភាពឆ្លងយ៉ាងលឿនរហ័សនៅក្នុងខ្យល់។ ដូច្នេះចំនួនករណីឆ្លងបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី”។

រាយការណ៍បន្ថែមអំពីការអនុវត្តយុទ្ធសាស្ត្រចាក់វ៉ាក់សាំង រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា គោលដៅគឺបង្កើតភាពស៊ាំក្នុងសហគមន៍ ក្នុងឆ្នាំ ២០២១ ប៉ុន្តែតម្រូវការវ៉ាក់សាំងនៅក្នុងប្រទេសមានទំហំធំណាស់ ស្ថានភាពខ្វះខាតនៅទូទាំងពិភពលោកមិនមានសញ្ញាធ្លាក់ចុះនៅឡើយ។ នៅប្រទេសវៀតណាម រហូតមកដល់ពេលនេះ វៀតណាមបានចុះហត្ថលេខានិងចុះកិច្ចសន្យាដើម្បីមានវ៉ាក់សាំងជាង ១០០ លានដូសសម្រាប់ចាក់ជូនប្រជាជន ៧០% ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងកំ ពុងព្យាយាមទិញចំនួន ៤០ លានដូសបន្ថែមទៀត ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ 7 កុម្ភៈ 2025 | 16:46:37 (VOVWORLD) - ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងបាងកក ប្រទេសថៃ គណៈប្រតិភូអន្តផ្នែករបស់វៀតណាម ដឹកនាំដោយលោកស្រី Phan Thi Minh Giang អនុប្រធាននាយកដ្ឋានកុងស៊ុល (ក្រសួងការបរទេស) បានចូលរួមសន្និសីទត្រួតពិនិត្យលើកទី ២ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងសកលការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ (កិច្ចព្រមព្រៀង GCM) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ថ្លែងមតិនៅសន្និសីទ លោកស្រី Phan Thi Minh Giang បានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង GCM នៅទូទាំងប្រទេសក៏ដូចជាក្នុងតំបន់; ទន្ទឹមនឹងនោះ លោកស្រីក៏បានឲ្យដឹងថា វៀតណាមសម្រេចបានលទ្ធផលលេចធ្លោក្នុងការអនុវត្តកិច្ចព្រមព្រៀង GCM លើវិស័យចំនួនបី រួមមាន៖ បំពេញគោលនយោបាយ និងច្បាប់ទាក់ទងនឹងការធ្វើចំណាកស្រុកអន្តរជាតិ; ពង្រឹងការប្រមូលព័ត៌មាននិងទិន្នន័យស្តីពីការធ្វើចំណាកស្រុកអន្តរជាតិ; ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រីកបណ្តាញធ្វើចំណាកស្រុកស្របច្បាប់និងមានសុវត្ថិភាព ធានាសុខុមាលភាពសង្គម និងសុខភា

Top