• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អះអាងថាវៀតណាមមានសមត្ថភាព ប្រភពធនធាន ឆន្ទៈ និងបទពិសោធន៍យ៉ាងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងជំងឺ Covid-19


 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)
 

លោកនាយករដ្ឋមន្រ្តីសំណូមពរឲ្យប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ ភូមិឃុំនីមួយៗ ត្រូវ​ចាត់​វិធាន​ការ​បង្ការប្រឆាំង​ដ៏ជាក់លាក់ ត្រូវរកឃើញឲ្យ បានឆាប់ជាង ដាក់នៅដាច់ដោយឡែក​ឲ្យបាន​ល្អជាង​និង​ខ្លាំង​ក្លាជាង​ចំពោះ ករណីឆ្លងវីរុសនិងសង្ស័យឆ្លង ព្រមទាំងឃ្លាំមើលយ៉ាងដិតដល់ករណីចូល វៀតណាម។
 
អញ្ជើញ​ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលនាព្រឹកថ្ងៃទី១៣មីនាស្ដីពីការ​ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ Covid-19 នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា នាពេលកន្លង ទៅ រដ្ឋាភិបាល​បានដឹកនាំការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 ឲ្យ សម្រេចបាន​នូវលទ្ធផល​ដ៏ល្អលើទូទាំង​ប្រទេស ​ដែល​ត្រូវបានប្រជាជននិង សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ បង្កើតជំនឿជឿជាក់យ៉ាងខ្លាំងក្លាក្នុង សង្គម។ ដោយ​ស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដូចជាប្រយុទ្ធប្រឆាំងនឹង ខ្មាំងសត្រូវ” ប្រព័ន្ធនយោបាយ​ទាំង​មូលបានចូលរួម​យ៉ាងសកម្ម។ លោក នាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
 
“ចាប់ពីពេលកើត​មានករណីឆ្លង Covid-19 ទី១៧ គឺវៀតណាមបានឈាន ចូលក្នុងដំណាក់កាលទី២នៃការ​ប្រយុទ្ធ​។ ជំងឺឆ្លងនេះបានមានការវិវត្តន៍យ៉ា ងលឿន។ ប៉ុន្តែនៅកិច្ចប្រជុំនេះ យើង​អះអាង​ចំពោះ​បក្ស​ទាំង​មូល​ ប្រជាជនទាំងមូល កងទ័ពទាំងមូល និងមិត្តភក្តិអន្តរជាតិថា វៀតណាមមាន សមត្ថភាព ប្រភព​ធន​ធាន​ ឆន្ទៈ និងបទពិសោធន៍យ៉ាងគ្រប់គ្រាន់ដើម្បីគ្រប់ គ្រងជំងឺឆ្លងនេះ។ រដ្ឋាភិបាល​ជានិច្ចកាល​ដាក់​កិច្ច​ការ​ពារ​សុខ​ភាព​របស់ ប្រជាជនជាអាទិភាពចម្បងក្នុងសកម្មភាពរបស់ខ្លួន។ ប៉ុន្តែ ទន្ទឹមនឹងការ ងារប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លងនេះ គឺយើងក៏ត្រូវតែជំនះពុះពារលើការលំបាក ដើម្បីសម្រេច​បាន​គោល​ដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមទៀតផង។ យើងជួប ការលំបាកច្រើនទ្វេដង​គឺយើង​ត្រូវតែ​ខិត​ខំប្រឹង​ប្រែង​ច្រើន​ត្រីដង​បន្ថែម​ទៀត​។ នោះគឺទិសស្លោកធ្វើសកម្មភាពរបស់យើង”។
 
លោកនាយក​រដ្ឋមន្រ្តីសំណូមពរឲ្យប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ ភូមិឃុំនីមួយៗ ត្រូវចាត់វិធាន​ការ​បង្ការ​ប្រឆាំង​ដ៏ជាក់លាក់ ត្រូវរកឃើញឲ្យ បានឆាប់ជាង ដាក់នៅដាច់​ដោយ​ឡែក​ឲ្យបាន​ល្អជាង​និងខ្លាំង​ក្លាជា​ងចំ​ពោះ ​ករណីឆ្លងវីរុសនិងសង្ស័យឆ្លង ព្រមទាំងឃ្លាំមើលយ៉ាងដិតដល់ករណីចូល វៀតណាម។

លោក​នាយករដ្ឋមន្រ្តីក៏សំណូមពរឲ្យគណៈកម្មការជាតិដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ត្រូវត្រៀម​រៀបចំ​ឧបករណ៍​សុខាភិបាលចាំបាច់ឲ្យ បានគ្រប់គ្រាន់ ជាពិសេសគឺ ឧបករណ៍ kit ធ្វើតេស្តរកករណីឆ្លងវីរុស។
 
នៅជំនួបនេះ​ដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បាន វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ថាប័ន​សារព័ត៌មាន​នានា​របស់​វៀត​ណាម ដែលបាន​​ជូនព័ត៌មានដល់ប្រជាជនប្រកបដោយការទទួល​ខុសត្រូវ ត្រឹមត្រូវ និង ទាន់​ពេល​វេលា៕

 

តាម VOV5 -  វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top