• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកអោយដំណើរការផ្លូវហោះហើរថ្មីនៅប្រទេសថៃ


  រូបថតៈ nhandan
 

ផ្លូវ​ហោះហើរទាំងពីរជើង ដែលតភ្ជាប់ពីទីក្រុងបាងកកនិងទីក្រុងឈៀងរ៉ៃ ជាមួយខេត្តឧដុនថានី ដែល​ជា​មជ្ឈ​មណ្ឌលនៃភាគឥសាន ប្រទេសថៃ ដែលមាន សហគមន៍ជនវៀតណាមធំជាងគេនៅប្រទេសថៃ។
នៅ​ខាង​ក្រៅរបៀបវារៈនៃដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ច
 
ប្រជុំពាក់​ព័ន្ធ នារសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen ​Xuan Phuc និងឧបនាយករដ្ឋមន្រ្តីថៃលោក Anutin Charnvirakul រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​នានា​​នៃប្រទេសទាំងពីរ បានចូលរួមក្នុងពិធីបើកផ្លូវហោះហើរថ្មី ចំនួន ២ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air នៅ​ក្នុង​ប្រទេសថៃតែម្តង។
 
ផ្លូវហោះហើរ​ទាំងពីរជើង ដែលតភ្ជាប់ពីទីក្រុងបាងកកនិងទីក្រុងឈៀងរ៉ៃជាមួយខេត្តឧដុនថានី ដែលជាមជ្ឈ​មណ្ឌល​នៃភា​គ​ឥសាន ប្រទេសថៃ ដែលមានសហគមន៍ ជនវៀតណាមធំជាងគេនៅប្រទេសថៃ។
 
អញ្ជើញថ្លែង​នៅក្នុងព្រឹត្តិការណ៍នេះ លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហ កម្មនិង​ពាណិជ្ជ​កម្ម​វៀត​ណាម បាន​វាយតម្លៃថា នេះគឺជាការខិតខំប្រឹងប្រែងគួរ ឱ្យកត់សម្គាល់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet  រួម​ទាំង​ការ​បង្កើតក្រុមហ៊ុន Thai Vietjet។ ការបើក​ផ្លូវហោះហើរ​រវាងប្រទេស​ទាំងពីរ​នឹង​រួមចំណែក​ជំរុញកិច្ច​សហប្រតិ​ បត្តិការធុរកិច្ចនិងវិនិយោគរវាងវៀតណាមនិងថៃ។ រដ្ឋាភិបាលវៀតណាម​នឹងបង្កើតលក្ខ​ខណ្ឌល្អបំ​ផុត​សម្រាប់​វិនិយោគិនថៃនៅវៀតណាមដោយនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងពីរ។ លោកនាយក​រដ្ឋ​មន្ត្រីបាន​ស្នើឱ្យរដ្ឋាភិបាលនិងអាជ្ញាធរ ថៃគាំទ្រដល់ក្រុមហ៊ុន Vietjet ក៏ដូចជាវិនិយោគិន​វៀតណាម​នៅប្រ​ទេស​ថៃផង​ដែរ។
 
នារសៀលនេះផងដែរ នៅទីក្រុងបាងកក នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញ​ចូល​រួម​ពិធី​ប្រកាស​ផ្លូវហោះហើរ​ បាងកក - Da Nang និង Phuket - ទីក្រុងហូជីមិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឱ្យ Da Nang បង្កើតសេណារីយ៉ូកំណើនពីរខ្ទង់នៅឆ្នាំនេះ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឱ្យ Da Nang បង្កើតសេណារីយ៉ូកំណើនពីរខ្ទង់នៅឆ្នាំនេះ

នាយប់ថ្ងៃទី៩ ខែកុម្ភៈ នៅទីក្រុង Da Nang នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈ កម្មាធិការបក្សទីក្រុង Da Nang។

Top