• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​ចូលរួមរំលែក​ទុក្ខដល់ក្រុមគ្រួសារ​ជន​រងគ្រោះក្នុងរថយន្ត​កុង​តឺន័រនៅអង់គ្លេស​

​នាល្ងាច​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានផ្ញើរ​សេចក្តី​ចូល​រួម​រំលែក​ទុក្ខ​ដល់ក្រុមគ្រួសារជនរងគ្រោះក្នុងរថយន្តកុងតឺន័រនៅប្រទេសអង់គ្លេស។ 
 
លោកនាយក​រដ្ឋមន្រ្តីបានបញ្ជាណែនាំដល់ក្រសួងការបរទេស ក្រសួងនគរបាល និងស្ថាប័ន មូលដ្ឋាននានា ឱ្យធ្វើការ​យ៉ាង​ជិតស្និទ្ធជាមួយអាជ្ញាធរអង់គ្លេស ដើម្បីដោះស្រាយជាបន្ទាន់នូវបញ្ហាពាក់ព័ន្ធក្នុងការផ្តល់ ព័ត៌មាន​និងកំណត់អត្តសញ្ញាណជនរងគ្រោះ រួមទាំងចាត់វិធានការការពារចាំបាច់ភ្លាមៗ ដើម្បីនាំសាក​សព​ជន​រង​គ្រោះត្រឡប់​មកប្រទេសវិញ។
 
នៅថ្ងៃទី៧ ​ខែវិច្ឆិកា ក្រសួងនគរបាលក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ពលរដ្ឋវៀតណាម ៣៩ នាក់​ដែលត្រូវស្លាប់នៅអង់គ្លេស មានទីលំនៅជាអចិន្ត្រៃយ៍នៅទីក្រុង Hai Phong, Hai Duong, Nghe An, Ha Tinh, Quang Binh, Thua Thien - Hue។ ក្រសួង​នគរបាល​វៀត​ណាម​សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏ក្រៀម​ក្រំបំ​ផុត​ដល់​ក្រុម​គ្រួសារជនរងគ្រោះ ហើយសង្ឃឹមថាក្រុមគ្រួសារជនរងគ្រោះ នឹងជំនះនូវ​ទុក្ខលំបាក​និង​ការ​បាត់​បង់​ដ៏ធំធេង​នេះ​ក្នុងពេលឆាប់ៗនេះ។

នាល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតអង់គ្លេសនិងអៀរឡង់ខាងជើង ប្រចាំនៅ វៀតណាម លោក Gareth Ward បានផ្ញើ​សារចូល​រួមរំលែក​ទុក្ខយ៉ាង​ក្រៀម​ក្រំបំផុត​ចំពោះ​ក្រុម​គ្រួសារ​និង​សាច់​ញាតិ​របស់​ជន​រង​គ្រោះទាំង​អស់​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីបុណ្យវប្បធម៌-ទេសចរណ៍ខេត្ត Soc Trang លើកទី១នៅទីក្រុងហាណូយ

ពិធីបុណ្យវប្បធម៌-ទេសចរណ៍ខេត្ត Soc Trang លើកទី១នៅទីក្រុងហាណូយ

ដោយប្រធានបទ “Soc Trang - ជួបប្រាស្រ័យនិងតភ្ជាប់” ពិធីបុណ្យវប្បធម៌ - ទេសចរណ៍ខេត្ត Soc Trang លើកទី១បានប្រព្រឹត្តទៅកាលពីខែមេសាកន្លងទៅនៅភូមិវប្បធម៌ - ទេសចរណ៍បណ្ដាជនជាតិវៀតណាមនៅទីរួមខេត្ត Son Tay ទីក្រុងហាណូយ។ ខេត្ត Soc Trang បានអញ្ជើញសិល្បៈករ តារាសម្ដែង និងតន្ត្រីករប្រមាណ ៨០ នាក់ជាជនជាតិ Kinh, Hoa, និងខ្មែរ ដើម្បីបង្ហាញឡើងវិញសកម្មភាពវប្បធម៌ និងសិល្បៈប្លែកៗ និងសម្តែងសិប្បកម្មប្រពៃណីនៅក្នុងមូលដ្ឋានផងដែរ។

Top