• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ អនុវត្ត​ការនៅដាច់ដោយឡែកទូទាំង​ប្រទេស​រយៈពេល​ ១៥ ថ្ងៃ ដោយ​ធានាផ្គត់​ផ្គង់គ្រប់គ្រាន់​នូវ​ទំនិញនិងស្បៀង​អាហារចាំ​បាច់​


 លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc 
 

លោក​នាយករដ្ឋមន្រ្តីវៀតណាមចេញសារាចរណែនាំ លេខ១៦ ចុះថ្ងែទី៣១ ខែមីនា ឆ្នាំ ២០២០ ស្តីពីការ​អនុវត្ត​វិធាន​ការណ៍​បន្ទាន់ដើម្បីបង្ការនិង ទប់ស្កាត់ការរីករាលដាលនៃវីរ៉ុស COVID-19។
 
សារាចរណែ​នាំ បានបញ្ជាក់ថា៖ ជំងឺរាតត្បាត COVID-19 កំពុងផ្ទុះរាលដាល ទូទាំងពិភព លោក និងនៅ​ប្រទេស​វៀត​​ណាម ដោយចំនួនករណីឆ្លងកាន់តែកើនឡើងយ៉ាងគំហុក ពីមួយថ្ងៃទៅមួយថ្ងៃ និងមាន ហានិភ័យ​ឆ្លងរាលដាលនៅក្នុង សហគមន៍។ តាមការព្យាករណ៍ ជំងឺរាតត្បាតនេះ នឹងរាលដាល​យ៉ាង​ឆាប់​រហ័ស​ក្នុងទ្រង់​ទ្រាយ​ធំ ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត សុខភាពមនុស្ស​និង​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​ជាតិ។ ឈរលើស្មារតីដោយចាត់ទុកសុខភាពនិងអាយុជីវិតមនុស្សជាចម្បង ក្នុងកិច្ចខិត​ខំ​ប្រឹង​ប្រែង​បង្ការ​និង​ទប់ស្កាត់ជំងឺរាតត្បាតនេះ នាយករដ្ឋមន្រ្តីបានស្នើសុំឲ្យក្រសួង ស្ថាប័នស្មើក្រសួង ស្ថាប័នក្រោម​ឧិវាទ​រដ្ឋាភិបាល​ គណៈកម្មាធិការប្រជាជនខេត្តឬក្រុងស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់មជ្ឈិម ត្រូវផ្តោតការ យកចិត្តទុក​ដាក់ខ្ពស់​ ក្នុងការអនុវត្តវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដែលបាន ដាក់ចេញ ដោយគោរ​ព​តាមការណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីនិង​គណៈកម្មាធិការ​ដឹកនាំកា​រ​បង្ការ​និង​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត ពោលគឺ អនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិធានការណ៍បន្ទាន់។
 
ជាក់ស្តែង​គឺ អនុវត្តន៍ការនៅដាច់ដោយឡែកទូទាំងប្រទេស រយៈពេល ១៥ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ យោងតាមគោលការណ៍នេះ ក្រុមគ្រួសារនីមួយៗ នៅឲ្យឆ្ងាយពីក្រុមគ្រួសារដទៃទៀត, ភូមិ​មួយ​ពី​ភូមិទៀត, ឃុំមួយពីឃុំមួយទៀត និងខេត្តមួយពីខេត្តមួយទៀត។ រីឯនៅតាមរោងចក្រ គឺត្រូវតែ​អនុវត្ត​គោល​ការណ៍រក្សាគម្លាតសុវត្ថិភាព ធ្វើការបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ហើយបុគ្គលិក-កម្មករ ត្រូវតែពាក់​ម៉ាស​ជាប់ជានិច្ច។ ក្រៅពីនេះ មនុស្សម្នាក់ៗគួរចាកចេញពីទៅក្រៅផ្ទះ សម្រាប់តែក្នុង​ករណី​អាសន្ន​បន្ទាន់​ ឬចាំបាច់​ណាមួយប៉ុណ្ណោះ ដូចជាទៅទិញស្បៀង ឬថ្នាំសង្កូវ ឬមួយក៏ទៅបំពេញការងារ នៅតាម​រោង​ចក្រ​ និងក្រុម​ហ៊ុនដែលមានតួនាទីសំខាន់។ ម៉្យាងវិញទៀត អ្នករាល់គ្នាត្រូវតែរក្សាគម្លាតយ៉ាងហោច ០២ម៉ែត្រ​ពីគ្នា ​និងអនុវត្ត​វិធានការផ្សេងៗ ដើម្បីការពារសុខភាពក្រុមគ្រួសារ ​និងសុខភាពរ​បស់​ពួក​គេផ្ទាល់។
 
ទន្ទឹមជាមួយគ្នានោះ លោក​នាយករដ្ឋ​មន្រ្តីបាន​ស្នើសុំបិទ​ច្រកព្រំដែន​សំខាន់​ៗ​និង​ច្រករ​បៀង​ជា​បណ្តោះ​អាសន្ន​​ ចាប់ពីម៉ោងសូន្យ ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ នៅតាមច្រកព្រំដែនជាមួយឡាវនិងកម្ពុជា។ ជាពិសេស ​លោក​នាយករដ្ឋមន្រ្តីបានបញ្ជាឲ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងគណៈកម្មាធិការ​ប្រជាជន​តំបន់​នានា​ ត្រូវយកចិត្តទុកដាក់ដើម្បីធានានូវទំនិញ ម្ហូបអាហារ​និង​គ្រឿង​ឧបភោគ​បរិភោគ​ចាំបាច់​សម្រាប់​ប្រជាជន​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

គិតត្រឹមដំណាច់ខែកញ្ញា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាម សម្រេចបាន ៨,៨ លាននាក់ (លើសពីគោលដៅដែលបានកំណត់សម្រាប់ឆ្នាំទាំងមូល គឺ ៨ លាននាក់) ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកសម្រេចបានប្រមាណ ៩៣ លាន នាក់។

Top