• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីអញ្ជើញទស្សនាគម្រោងដឹកជញ្ជូនធំៗមួយចំនួននៅខេត្ត Nghe An

នាព្រឹកថ្ងៃទី២៤ ខែកក្កដា ក្នុងកម្មវិធីការងារនៅ Nghe An នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូបានអញ្ជើញចុះត្រួតពិនិត្យអាកាសយានដ្ឋាន Vinh; តំបន់សាងសង់កំពង់ផែទឹកជ្រៅ Cua Lo និងគម្រោងមួយចំនួនទៀត។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូអញ្ជើញចុះពិនិត្យនៅអាកាសយានដ្ឋាន Vinh (រូបថត៖ VGP/Nhat Bac)  

អញ្ជើញចុះត្រួតពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិ Vinh លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដោះស្រាយក្នុងទិសដៅធ្វើអាជីវកម្មអាកាសយានដ្ឋានប្រើប្រាស់ទាំងស៊ីវិល និងយោធា ព្រមទាំងបានឯកភាពចាត់តាំងគណៈកម្មាធិការប្រជាជនខេត្ត មានសមត្ថកិច្ច សម្រាប់រាល់គម្រោងជួសជុល និងកែលម្អអាកាសយានដ្ឋាន ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

អញ្ជើញចុះត្រួតពិនិត្យនៅគម្រោងកំពង់ផែទឹកជ្រៅ Cua Lo លោកនាយករដ្ឋមន្ត្រីបានស្តាប់របាយការណ៍អំពីគម្រោងនេះ តាមនោះ គម្រោងកំពង់ផែទឹកជ្រៅ Cua Lo  គ្រោងនឹងស្ថិតនៅឃុំ Nghi Tien ស្រុក Nghi Loc ដែលត្រូវខេត្ត Nghe An កំណត់ថា ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនចរាចរណ៍សំខាន់ ងាយស្រួលដំណើរការពាណិជ្ជកម្មអន្តរជាតិ  ជាពិសេស គឺការដឹកជញ្ជូនទំនិញសម្រាប់ប្រទេសឡាវ និងភាគឦសាននៃប្រទេសថៃ រួមចំណែកដល់ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍសេវាកម្មភស្តុភារ។ ការសាងសង់ និងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៃកំពង់ផែសមុទ្រ Cua Lo ក៏ជាចំណុចសំខាន់ក្នុងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច Dong Nam ក្លាយទៅជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខេត្ត Nghe An ដំណាក់កាល ២០២១ - ២០២៥ ទិសដៅដល់ឆ្នាំ ២០៣០។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត Nghe An ចាំបាច់ត្រូវមានតុល្យភាព រៀបចំ និងទាក់ទាញទុនវិនិយោគ ផ្តោតការយកចិត្តទុកដាក់លើគម្រោងកែលម្អអាកាសយានដ្ឋាន Vinh និងកំពង់ផែទឹកជ្រៅ Cua Lo បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍរួម ភារកិច្ច និងដំណោះស្រាយផ្សេងៗ ដើម្បីបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់មូលដ្ឋាន និងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top