• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅប្រ៊ុយណេ

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាព អភិវឌ្ឍន៍ប្រទេសជាតិក្នុងឆ្នាំ២០២២; វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាពរបស់ប្រជាពលរដ្ឋនៅប្រ៊ុយណេ។ ថ្វីត្បិតតែ ចំនួនមិនច្រើនត្រឹមតែប្រមាណ ៣០០នាក់ ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋបានឈានឡើង ជួយគ្នាទៅវិញទៅមកជំនះ លើការលំបាក ជាពិសេសក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ-១៩មានការវិវឌ្ឍន៍ យ៉ាងស្មុគស្មាញ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅប្រ៊ុយណេ។ (រូបថត៖ Duong Giang/VNA)
កាលពីយប់ថ្ងៃទី ១០ ខែកុម្ភៈ តាមម៉ោងក្នុងស្រុក បន្ទាប់ពីបានមកដល់រដ្ឋធានី Bandar Seri Begawan ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ ដារូសាឡឹម នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវ បានទៅសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូត សហគមន៍វៀតណាមនៅប្រ៊ុយណេដារូសាឡឹម។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាព អភិវឌ្ឍន៍ប្រទេសជាតិក្នុងឆ្នាំ២០២២; វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាពរបស់ប្រជាពលរដ្ឋនៅប្រ៊ុយណេ។ ថ្វីត្បិតតែ ចំនួនមិនច្រើនត្រឹមតែប្រមាណ ៣០០នាក់ ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋបានឈានឡើង ជួយគ្នាទៅវិញទៅមកជំនះ លើការលំបាក ជាពិសេសក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ-១៩មានការវិវឌ្ឍន៍ យ៉ាងស្មុគស្មាញ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលចាត់ ទុកសហគមន៍ជនវៀតណាមនៅក្រៅប្រទេស ក្នុងនោះមាន សហគមន៍ជនវៀតណាម នៅប្រ៊ុយណេ ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីផែនមហាសាមគ្គីជនជាតិ ទាំងមូលបានឡើយ ហើយជាកម្លាំងចលករមួយដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ។

នាពេលខាងមុខ ដោយមានការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីបក្ស រដ្ឋ និងការស្រុះចិត្តគំនិតនិងរួមវិភាគទានរបស់បណ្ដាសហគ្រាស លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យប្រជាពលរដ្ឋបន្តពង្រីកស្មារតីសាមគ្គីភាព មោទនភាពជាតិ ខិតខំប្រឹងប្រែង ដើម្បីឈានឡើង ធ្វើសមាហរណកម្មយ៉ាងសកម្ម ហើយរួមចំណែកដល់ការអភិវឌ្ឍនៅ ប្រទេសសាម៉ី។ ទន្ទឹមនឹងនោះ ជានិច្ចកាលឆ្ពោះទៅរកមាតុភូមិ ហើយបំពេញឲ្យបានល្អ នូវតួនាទីជាស្ពានមិត្តភាពរវាងវៀតណាម និងប្រ៊ុយណេផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យគ្រប់មូល ដ្ឋានកសាងសេណារីយ៉ូកំណើនសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ និងពេញមួយឆ្នាំ ធានា គោលដៅកំណើន GDP ជាតិចន្លោះពី ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំ ២០២៥។

Top