• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការ Francophonie

នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការ Francophone លោកស្រី Louise Mushikiwabo នៅទីស្នាក់ការកណ្តាលនៃអង្គការអន្តរជាតិ Francophone លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហគមន៍ Francophone ហើយតែងតែរួមចំណែកយ៉ាងសកម្មចំពោះសកម្មភាពទូទៅរបស់ Francophone។
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិ Francophone (OIF) (រូបថត៖ Duong Giang-TTXVN)


នាយករដ្ឋមន្ត្រីបានស្នើថា ប្លុក Francophone មានដំណោះស្រាយជាក់ស្តែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិក បង្កើតលក្ខខណ្ឌសម្រាប់ប្រទេសក្រីក្រក្នុងការអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ និងមាន FTA ជាមួយសេដ្ឋកិច្ចចំនួន ៦០ ក្នុងនោះមានសេដ្ឋកិច្ច Francophone មួយចំនួន ហើយនេះជាលក្ខណៈអំណោយផលនិងមូលដ្ឋានច្បាប់ដើម្បីវៀតណាមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេស Francophone។ វៀតណាមមានត្រៀមខ្លួនជាស្រេច ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទូរគមនាគមន៍ និងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀតជាមួយបណ្តាប្រទេស Francophone។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី និងលោកស្រីអគ្គលេខាធិការ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតបំណងកិច្ចសហប្រតិបត្តិការចំនួនពីរ រវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងកសិកម្ម Gabon ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្ម និងនាំចេញកាហ្វេ និងរវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងអង្គការអន្តរជាតិ Francophonie ស្តីពីការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top