ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឲ្យ Samsung ចាត់ទុកវៀតណាមជា មូលដ្ឋានយុទ្ធសាស្ត្រសកលសម្រាប់ការអភិវឌ្ឍផលិតផលសំខាន់ៗ
ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា Samsung គឺជាវិនិយោគិនកូរ៉េខាងត្បូងធំជាងគេ ហើយក៏ ជាវិនិយោគិនបរទេសធំជាងគេនៅវៀតណាម ដោយមានទុនវិនិយោគចុះបញ្ជីសរុបជិត ២០ ពាន់លានដុល្លារអាមេរិក។ ការដែល Samsung ដាក់ឲ្យដំណើរការនូវគម្រោង វិនិយោគមជ្ឈមណ្ឌល R&D នៅទីក្រុងហាណូយ គឺជាសក្ខីភាពនៃការតំរង់ទិស និង ការសន្យារបស់ Samsung ចំពោះប្រតិបត្តិការរយៈពេលយូរអង្វែងនៅប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនបន្តពង្រីកសកម្មភាពវិនិយោគ និងអាជីវកម្មដោយចាត់ទុកវៀតណាមជាមូលដ្ឋានសំខាន់ យុទ្ធសាស្ត្រសកលសម្រាប់ការ ផលិត ស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ។
នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានទទួលជួប ជាមួយលោក Lee Jae Yong ប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung។ លោកនាយក រដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ការរួមវិភាគទាននានារបស់ក្រុមហ៊ុន Samsung ចំពោះវៀតណាម ក្នុងនាមជាសហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ធំបំផុត ក៏ដូចជាការរួមវិភាគទានយ៉ាងសកម្មទៅក្នុងកិច្ចការសន្តិសុខសង្គម ការបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា Samsung នឹងបន្តពង្រីកសកម្មភាព ស្រាវជ្រាវនិងអភិវឌ្ឍន៍ ជំរុញខ្លាំងសកម្មភាពបណ្តុះបណ្តាលធនធានមនុស្ស និងការ តភ្ជាប់ជាមួសហគ្រាសវៀតណាម។