• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះពិនិត្យស្ថានភាពជំនះពុះពារលើ ផលវិបាកដោយទឹកជំនន់នៅខេត្ត Yen Bai

នាព្រឹកថ្ងៃទី១២ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចុះពិនិត្យស្ថានភាពជំនះពុះពារលើផលវិបាកដោយជំនន់ទឹកភ្លៀងនៅខេត្ត Yen Bai។ នាព្រឹកថ្ងៃទី១២ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចុះពិនិត្យស្ថានភាពជំនះពុះពារលើផលវិបាកដោយជំនន់ទឹកភ្លៀងនៅខេត្ត Yen Bai។

លោកនាយករដ្ឋមន្ត្រីបានចែករំលែក និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យឆ្លងផុតការលំបាក និងឆាប់ស្ដារលំនឹងជីវភាពឡើងវិញ ហើយស្នើឱ្យកងកម្លាំងមាន សមត្ថកិច្ចត្រូវខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីជួយប្រជាពលរដ្ឋនិងរួមដំណើរជាមួយប្រជាពលរដ្ឋ ដើម្បីជំនះពុះពារលើផលវិបាកដែលបណ្តាលមកពីទឹកជំនន់។

លោកនាយករដ្ឋមន្រ្តីចុះសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាពលរដ្ឋនិងបណ្ដាកងកម្លាំងនៅខេត្ត Yen Bai។ (រូបថត៖ VNA)
បន្ទាប់មក លោកនាយករដ្ឋមន្ត្រី  Pham Minh Chinh បានទៅកាន់ទីស្នាក់ការគណៈ កម្មាធិការប្រជាជនខេត្ត Yen Bai ដើម្បីជួបប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងខេត្ត Yen Bai។
នាថ្ងៃដដែល ការងារជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិបន្តប្រព្រឹត្តទៅ។
នាថ្ងៃទី១២ ខែកញ្ញា ក្រុមការងារវិទ្យុសម្លេងវៀតណាមដឹកនាំដោយលោកអគ្គនាយករង Vu Hai Quang បានទៅសួរសុខទុក្ខ និងប្រគល់ ជូនរបស់របរប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់នៅខេត្ត Yen Bai។ របស់របរទាំងអស់មានតម្លៃជាង ២០០លានដុង (ជាង ៨,៦០០ដុល្លារអាមេរិក) ដែលក្រុមការងារវិទ្យុសម្លេងវៀតណាម ប្រគល់ជូនប្រជាជននៅក្នុងតំបន់ទឹកជំនន់ Yen Bai គឺជារបស់របរចាំបាច់ដែលប្រជាជនត្រូវការបំផុតនាពេលនេះ ដើម្បីទប់ទល់ នឹងគ្រោះធម្មជាតិ នោះគឺ៖ ពិលក្បាល ទឹកបរិសុទ្ធ កំសៀវអគ្គិសនី អាហារស្ងួត មីកញ្ចប់ ស្បែកជើងកវែង ស្រោមដៃ ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top